ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាត់បន្ថយនាយកដ្ឋានពីចំនួន ២៦មកត្រឹម ២១ក្រោយការវិភាគមុខងារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកាត់បន្ថយនាយកដ្ឋានរបស់ពីចំនួន ២៦ មកត្រឹម ២១ប៉ុណ្ណោះ។ ការកាត់បន្ថយនាយកដ្ឋាននេះ ជាលទ្ធផលដែលកើតចេញពីការវិភាគមុខងារ និងរចនាសម្ព័ន្ធនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាការបញ្ជាក់របស់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសសិក្ខាសាលាស្ដីពី «ការ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។
ក្រសួងមុខងារសាធារណៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការរៀបចំសិក្ខាសាលាស្តីពី «ការ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបញ្ជាក់ថា “ក្រោយពីបានវិភាគមុខងារ ក.អ.ក. ក៏បានកាត់បន្ថយចំនួននាយកដ្ឋាន ពីចំនួន ២៦នាយកដ្ឋាន មកនៅត្រឹម ២១នាយកដ្ឋានវិញ។ ក្រោយពីទទួលបានការណែនាំពីក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសការកែទម្រង់រដ្ឋបាលសាធារណៈនៃ ក.អ.ក. បានចូលរួម និងដឹកនាំកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធានាបាននូវសង្គតិភាព និងភាពត្រឹមត្រូវនៃសេចក្តីព្រាងអនុវក្រឹត្យ និងពិភាក្សាលើតួនាទី ភារកិច្ច ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមអភិក្រម « ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» «ការរៀបចំផ្ទះឱ្យរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។”
ឯកឧត្តម ក៏បានរាយការណ៍សង្ខេបអំពីរចនាសម្ព័ន្ធ និងបច្ចុប្បន្នភាពមន្ត្រីនៃ ក.អ.ក. និងវឌ្ឍនភាបនៃការធ្វើវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ ក.អ.ក.។ ក្នុងនោះផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃ ក.អ.ក. បានកំណត់ការងារស្នូល ចំនួន៣ រួមមាន៖ ១).ការដឹកនាំ សម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ២).ការដឹកនាំ គ្រប់គ្រង និងជំរុញការវិនិយោគឯកជន និងការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចពិសេស និង ៣).ការដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តគោលនយោបាយ ព្រមទាំងអមដោយមុខងាររងចំនួន១៣។
សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕
អត្ថបទ៖ គឹម ហុក








-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ