ព័ត៌មាន
សម្ដេចធិបតី៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេសភ្ញាក់ផ្អើល ក្រោយឃើញកម្ពុជាម្ចាស់ការលើអគ្គិសនី និងអ៊ិនធឺណិតខ្លួនឯង
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា មានពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនបង្ហាញភ្ញាក់ផ្អើលក្រោយឃើញកម្ពុជា អាចម្ចាស់ការដោយខ្លួនឯង លើការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណិត ខណៈសម្ដេចធិបតីបញ្ជាក់ថា ចំពោះវិស័យផ្សេងទៀតក៏កម្ពុជាកំពុងម្ចាស់ការដោយខ្លួនឯងដែរ។

ក្នុងឱកាសនោះសម្ដេចធិបតីបានសម្ដែងការហួសចិត្ត ដែលភាគីថៃចេញមកបកស្រាយថា កម្ពុជាគ្មានវិជ្ជាជីវៈ (unprofessional) ពាក់ព័ន្ធនឹងការបកស្រាយលើបញ្ហាវិវាទជាមួយភគីថៃ។ ប៉ុន្ដែសម្ដេចបញ្ជាក់ថា បញ្ហានេះកម្ពុជាដើរតាមក្រោយថៃទេ ដូចជាករណីបិទព្រំដែនជាដើម។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជូនជនរួមជាតិថា ការធ្វើសកម្មភាព នយោបាយ មិនចាំបាច់ លោតកព្ឆោង មិនច្បាស់លាស់នោះទេ ប៉ុន្ដែយើងត្រូវមានភាពចាស់ទុំ ច្បាស់លាស់។ រាជរដ្ឋាភិបាលកម្ពុជាមិនចាំបាច់ឆ្លើយតបរឿងអគ្គិសនី ឬអ៊ិនធឺណិតនោះទេ ប៉ុន្ដែដល់ម៉ោងកាត់ផ្ដាច់យកតែម្ដងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់