ព័ត៌មាន
និស្សិតចិនសន្យាជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍ខ្មែរទៅកាន់ពលរដ្ឋចិន ឲ្យមកលេងកាន់តែច្រើន
ភ្នំពេញ៖ សិស្សនិស្សិត មកពីខេត្តគួយចូវ នៃប្រទេសចិន ដែលមកធ្វើកម្មសិក្សានៅក្នុងប្រទេសកម្ពុជា បានសន្យាថា ពេលត្រឡប់ទៅប្រទេសចិនវិញ នឹងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត ទៅដល់ជនជាតិខ្លួន ដើម្បីឲ្យពួកគេមកលេងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ។
ក្នុងពិធីបិទកម្មវិធីផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់” កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ និស្សិតចិន លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅនៅពេលមកដល់ប្រទេសកម្ពុជា ជាមួយនឹងការទទួលរាក់ទាក់យ៉ាងស្និទ្ធស្នាលរបស់ក្រុមការងារ នៃភាគីនៅប្រទេសខ្មែរ ហើយក្នុងរយៈពេល១៤ថ្ងៃ នៃការចូលរួមកម្មវិធីផ្លាស់ប្ដូរសិក្សានេះ គឺពិតជាទទួលបានចំណេះដឹងពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ ដែលបានមានជាយូរលង់ណាស់មកហើយនោះ ។
ពួកគេបានបន្តថា ក្នុងកម្មវិធីសិក្សានេះ ពួកគេក្រៅពីបានសិក្សានៅក្នុងសាលា ក៏បានចុះទស្សនាដោយផ្ទាល់ នៅតាមរមណីយដ្ឋានមួយចំនួន ក្នុងរាជធានីភ្នំពេញ ក៏ដូចជាការជិះស៊ីក្លូ ហើយបានសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ជាច្រើនទៀត នៅប្រទេសកម្ពុជា ក្នុងនោះមានប្រាសាទអង្គរវត្តដ៏អច្ឆរិយៈផងដែរ ។
លោក លឹម វុទ្ធី ស្ថាបនិកសាលាស្ទេបហ្វរវើដអន្តរជាតិ ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង បានឲ្យដឹងថា ក្នុងរយៈពេល១៤ថ្ងៃនេះ និស្សិតចិនទាំងជាង៣០នាក់នោះ បានសិក្សាថ្នាក់វប្បធម៌សីលធម៌ខ្មែរ ថ្នាក់វប្បធម៌សំលៀកបំពាក់ខ្មែរ ថ្នាក់អក្សរសាស្ត្រខ្មែរ ថ្នាក់ពាណិជ្ជកម្មអន្តរជាតិ ថ្នាក់វប្បធម៌ព្រះពុទ្ធសាសនា ថ្នាក់ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្ត ថ្នាក់មូលដ្ឋាន និងសន្ទនាភាសាខ្មែរ និងថ្នាក់ប្រវត្តិស្ថាបត្យកម្មកម្ពុជា ជាមួយនេះ មានសកម្មភាពជិះស៊ីក្លូទៅទស្សនាព្រះបរមរាជវាំង វត្តភ្នំ និងផ្សារថ្មីជាដើម ។
លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា អាស៊ាន-ចិន លើកឡើងថា កម្មវិធីកម្មវិធីផ្លាស់ប្ដូរការសិក្សា ពិតជាបានចូលរួមចំណែក ជំរុញបន្ថែមទៀតនៃ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥” ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ។
ជាមួយនេះ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ស្រេង វង្សហ៊ាង ប្រធានកិត្តិយសសាលាស្ទេបហ្វរវើដអន្តរជាតិ ដែលបានជ្រោមជ្រែងឲ្យមានកម្មវិធីនេះឡើង ដែលជាឱកាសក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងតំបន់ទេសចរណ៍ខ្មែរ ទៅកាន់ប្រទេសចិន ដែលមានប្រជាពលរដ្ឋដ៏ច្រើន ហើយកាន់តែធ្វើឲ្យមានចំណងមិត្តភាពខ្លាំងបន្ថែមទៀត រវាងកម្ពុជា-ចិន ជាពិសេសដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ក៏ដូចជាបានស្វះស្វែងរកអាហារូបករណ៍ ផ្ដល់ដល់និស្សិតខ្មែរបានទៅសិក្សានៅក្រៅប្រទេស ៕ អត្ថបទ បាន សុខរិទ្ធិ










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់