ព័ត៌មាន
កម្ពុជាមានអតិរេកផលិតកម្មកសិកម្មស្ទើរតែគ្រប់មុខ បានកំពុងគំាទ្រទីផ្សារក្នុងស្រុកនិងនាំចេញ
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ទាក់ទិនផលិតកម្មក្នុងវិស័យកសិកម្មនេះ បច្ចុប្បន្នកម្ពុជាមាន អតិរេកនៅក្នុងផលិតកម្មស្ទើរតែគ្រប់មុខ ក្នុងនោះកសិផលជាច្រើន ក្រៅពីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក បាននិងកំពុងហៀរទៅកាន់ ទីផ្សារក្រៅស្រុកជាច្រើនផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ BTV ស្តីពីផលិតកម្មនៅក្នុង វិស័យកសិកម្ម នេះថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន និងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវគោលដៅអាទិភាព ដោយផ្តោតលើរលើកកម្ពស់ផលិតកម្ម កសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលនានា។
ឯកឧត្តម លើកឡើងឱ្យដឹងថា ជុំវិញផលិតកម្មនៅក្នុងវិស័យកសិកម្ម ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមានអតិរេកនៅក្នុង ផលិតកម្មវិស័យកសិកម្មស្ទើគ្រប់មុខទាំងអស់ លើកលែងតែបន្លែប៉ុណ្ណោះ ដែលកម្ពុជាបានបន្តនាំចូល។ ជុំវិញបន្លែនេះដែរ បច្ចុប្បន្ន ក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្តដល់កសិករបង្កើនក្នុងការដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ, ក្រៅពីបន្លែនេះ ទំនិញនៃ កសិផលទូទៅ កម្ពុជាបានផលិតលើសទីផ្សារក្នុងស្រុក និងបានជំរុញដល់ការនាំចេញផងដែរដូចជា៖ ការនាំចេញស្រូវ-អង្ករ ដំឡូងមី ពោត ស្វាយស្រស់ ដំណាប់ស្វាយ ផ្លែចេកស្រស់ ផ្លែមៀនស្រស់ និងគ្រាប់ស្វាយចន្ទីជាដើម។ ចំណែកផលិតកម្មសត្វ កម្ពុជាបាននិង កំពុងផ្គត់ផ្កង់បានគ្រប់គ្រាន់ សម្រាប់តម្រូវការទីផ្សារក្នុងស្រុកផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងផងដែរថា ទាក់ទងវិស័យកសិកម្មនេះ, រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់ជាច្រើន ជាក់ស្តែងនៅក្នុងវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបាន យុទ្ធសាស្រ្តថ្មីៗ និងបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ទៅហានីភ័យ ក្នុងនោះវិស័យឯកជនក៏មានការចូលយ៉ាងផុលផុស ផងដែរ ជាក់ស្តែងមកដល់ពេលនេះ វិស័យកសិកកម្មកំពុងក្លាយជាវិស័យសក្តានុពលនៅក្នុងសេដ្ឋកិច្ច។ បញ្ហានេះ, ប្រសិនរាជរដ្ឋា ភិបាល ជំរុញបង្កើនបន្ថែមទៀត ជាពិសេសនៅលើផលិតកម្មកែច្នៃ, ដោយធ្វើឱ្យកម្ពុជាក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក វានឹងជួយគាំទ្រកាន់ តែខ្លាំង ដល់កំណើននៃការនាំចេញបន្ថែម។
សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្ម, នៅក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យកសិកម្មនឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ២០២៥ ដោយសារការកើនឡើងល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការបន្តងើបឡើងដោយសន្សឹមៗ នៃអនុវិស័យនេសាទ ក្នុងនោះអនុវិស័យដំណាំ ត្រូវបានរំពឹងថា នូវរក្សាកំណើនល្អ ដោយសារការបន្តកើនឡើងនៃការវិនិយោគទាំងក្នុង និងក្រៅស្រុក លើកការកែច្នៃផលិតផលកសិកម្ម ការបង្កើនវិនិយោគសាធារណៈ និងការអន្តរាគមន៍របស់រាជររដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦