ព័ត៌មាន
កម្ពុជាគ្រោងរៀបចំវេទិការពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ ដើម្បីជំរុញការនាំចេញផលិតផលជាតិ
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ គ្រោងនឹងរៀបចំ “វេទិការពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២” ដើម្បីបង្កើនការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងពិធីបើកសន្និសីទសារព័ត៍មានស្តីពី វេទិការពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនានេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឱ្យដឹងថា វេទិការ និងពិព័រណ៍អនឡាញនេះ នឹងរៀបចំឡើងនៅតំបន់កោះពេជ្រ មានគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថលក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម។
លោកជំទាវ បានលើកឡើងបន្តថា វេទិការពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញនេះ ជាព្រឹត្តិការណ៍សំខាន់មួយក្នុងឆ្នាំ២០២៥ ក្រោមការដឹកនាំរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីការទទួលបានជោគជ័យក្នុងការរៀបចំវេទិការនេះ កាលពីឆ្នាំ២០២៤ ដែលជាវេទិការអម ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។ លោកជំទាវបន្ថែមថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ថ្លែងក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជម្រុញឱ្យមានការបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ ផលិតផលខ្មែរ។
លោកជំទាវរដ្ឋលេខាធិកា បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា នឹងសម្រេចបាននូវគោលដៅចំបងៗ រួមមាន៖ ការបង្កើនការចូលរួមកាន់តែច្រើនក្នុងការធ្វើ ពាណិជ្ជកម្មឌីជីថល, ទទួលបាននូវការផ្ដល់យោបល់ជាគោលនយោបាយល្អៗពី កម្មវិធីជជែកដេញដោលយុវជន, ជំរុញការធ្វើប្រតិបត្តិការ «ទិញផលិតផលខ្មែរ តាមអនឡាញ» កាន់តែច្រើនតាមរយៈ CambodiaTrade.com និង ecommerce marketplace ផ្សេងទៀត, ការចាប់ដៃគូរវាងផ្នែកដឹកជញ្ជូន និងភ្នាក់ងារទូទាត់កាន់តែច្រើនឡើង។
វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ ដែលមានទ្រុងទ្រាយធំនេះ គឺការផ្តួចផ្តើមដោយមានចក្ខុវិស័យមោះមុត និងវែងឆ្ងាយរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានបញ្ចូលកម្មវិធីសំខាន់ដូចជា៖ ១. ការរៀបចំស្តង់តាំងបង្ហាញផលិតផល សេវាកម្មឌីជីថល E-commerce, Marketplace, ក្រុមហ៊ុនដឹកជញ្ជូន, ធនាគារ និងអាជីវកម្មអនឡាញ ចំនួន៥០ស្តង់, ២. ការថ្លែងសុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សារបស់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកជំនាញ លើផ្នែកបញ្ញាសប្បនិម្មិត និងពាណិជ្ជកម្មឌីជីថល ក្នុងវេទិការពាណិជ្ជកម្មឌីជីថល។ ៣. ផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងកម្មវីធីជជែកដេញដោល (Youth Dabate), ៤. ការផ្សាយផ្ទាល់ ដើម្បីជំរុញ យុទ្ធនាការ “ទិញផលិតផលខ្មែរតាមអនឡាញ” ជាដើម (Live Shopping & Flash Sale)៕
អត្ថប៖ ឈិត បូរ៉ាវី








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់