ព័ត៌មាន
ការងារជាង២៣ម៉ឺនកន្លែងលើវិស័យ កសិកម្ម ឧស្សាកម្ម និងសេវាកម្ម កំពុងរង់ចាំពលករត្រលប់ពីថ្ងៃ
ការងារជាង ២៣ ម៉ឺនកន្លែងលើវិស័យ កសិកម្ម ឧស្សាកម្ម និងសេវាកម្ម ដែលកំពុងមានតម្រូវការនៅទូទាំង២៥រាជនាធនីខេត្ត កំពុងរង់ចាំពលករដែលវិលត្រលប់មកពីប្រទេសថៃវិញ ដោយអាចដាក់ពាក្យចូលបម្រើការងារភ្លាមៗជាមួយក្រុមការងារ ទីភ្នាក់ងារការងារ និងមុខរបរ (NEA) របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងរង់ចាំនៅច្រកព្រំដែននានា ពេលដែលពលករត្រលប់ពីប្រទេសថៃ និងមានតម្រូវការស្វែងរកការងារធ្វើ។

នៅក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» កាលពីរសៀលថ្ងៃទី១៦ ខែមិថុនាកន្លងទៅ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងការងារ បាននាំយកឱកាសការងារ ២៣ ម៉ឺនកន្លែង និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ហើយក្រសួងនឹងផ្តល់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជាមួយនឹងប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ប្រចាំខែ និងជម្រើសវេនសិក្សាដែលមានលក្ខណៈបត់បែនងាយស្រួលជ្រើសរើសផងដែរ។
លោកជំទាវ បានស្នើដល់បងប្អូនពលករ និងប្រជាពលរដ្ឋទាំងអស់ ផ្តល់ការទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារ បូរណភាពទឹកដី ឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន និងការស្វែងរកការងារជូនបងប្អូន។
ពាក់ព័ន្ធទៅនឹងតម្រូវការកម្លាំងពលកម្មនេះដែរ លោក ជា បូរ៉ា បុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា បានឱ្យ ប៊ីធីវី ដឹងថា កាពិតណាស់ រហូតមកដល់ពេលនេះក្រុមហ៊ុននៅតែខ្វះខាតកម្លាំងពលកម្ម ជាពិសេសកម្លាំងពលកម្មជំនាញក្នុងវិស័យយានយន្ត។ លោកបានបន្តថាជាក់ស្តែងពេលនេះក្រុមហ៊ុនបានប្រកាសត្រូវការកម្លាំងពលកម្មរាប់រយកន្លែងបន្ថែមទៀត ដើម្បីបំពេញការងាររោងចក្រដំឡើងរថយន្តនៅកម្ពុជា។ ចំពោះប្រាក់ខែដែលកម្មករនិយោជិត នឹងទទួលបាន រួមមានប្រាក់ឈ្នួលអប្បបរមា បូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗទៀតទៅតាមជំនាញ និងមុខតំណែងនីមួយៗ។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នសហគ្រាស គ្រឹះស្ថាននានានៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេសកំពុងតែត្រូវការកម្លាំងពលកម្មចំនួនជាង ២៣ ម៉ឺនកន្លែងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ក្នុងនោះ រាជធានីភ្នំពេញមានតម្រូវការជាង ៣ ម៉ឺន ៥ពាន់កន្លែង, កំពង់ស្ពឺត្រូវការជាង ៦ ម៉ឺន ៣ពាន់កន្លែង, ស្វាយរៀងត្រូវការជាង ៣ម៉ឺន ១ពាន់កន្លែង, កំពង់ឆ្នាំងត្រូវការជាង ១ម៉ឺន ៨ពាន់កន្លែង និងខេត្តកណ្តាលត្រូវការកម្លាំងពលកម្មជាង ១ម៉ឺន ៥ពាន់កន្លែង។ល៕អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន6 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន7 days agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ