ព័ត៌មាន
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ “មានហូប មានប្រើ មានបាន និងមានរហូត”
ភ្នំពេញ៖ បន្ទាប់ពីខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅ ខេត្តសៀមរាប ដែលជាខេត្តចុងក្រោយនៃដំណើរទស្សនកិច្ចការងារវគ្គនេះ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតអាទិភាពលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន “មានហូប មានប្រើ មានបាន និងមានរហូត” ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំងសម្រាប់ប្រជាពលរដ្ឋអ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលកំពុងជួយដល់បងប្អូនកសិករនៅទូទាំងប្រទេសលើបច្ចេកទេសផលិតកម្ម ការសម្របសម្រួលទីផ្សារ ការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការប្រមូលផ្តុំជាសហគមន៍កសិកម្មទំនើប ដោយសម្រេចបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ក្នុងការលើកស្ទួយជីវភាពប្រជាកសិករ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តមន្ត្រីកសិកម្មឃុំចេះសម្របសម្រួលជាមួយរដ្ឋបាលឃុំ-ស្រុក មន្ទីរកសិកម្ម និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ និងបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋតាមតួនាទីភារកិច្ច ដើម្បីទទួលបានការគាំទ្រ និងទំនុកចិត្តកាន់តែច្រើនថែមទៀតដែលអាចបើកឱកាសឱ្យប្អូនៗចាប់យកតួនាទីក្នុងក្រុមប្រឹក្សាឃុំ-ស្រុក-ខេត្ត នាពេលអនាគត។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំចំនួនជាង ២០០នាក់ ក្នុងខេត្តចំនួន៤ គឺកំពង់ធំ, ព្រះវិហារ, ឧត្តរមានជ័យ និងសៀមរាប៕







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់