ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍ចំពោះ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសមសម្ដេចនាពេលនេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងវាងកម្ពុជា និងបង់ក្លាដេស ដែលការទំនាក់ទំនងមានភាពល្អប្រសើរ។ សម្ដេចតេជោ រំពឹងថាតាមរយៈបេសកកម្មការងាររបស់ឯកឧត្តមឯក អគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជានឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែនដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាពេលនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបង់ក្លាដេស បានបញ្ជាក់ថា ឯកឧត្តមចង់ឱ្យប្រទេសកម្ពុជា និងបង់ក្លាដេសមានទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាកាន់តែច្រើនឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការជំរុញវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបែបនេះ ពីព្រោះចំណុចស្នូលនៃទំនាក់ទំនងប្រទេសទាំងពីរគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើននូវការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ជាពិសេសប្រទេសបង់ក្លាដេសជាប្រទេសដែលមានទំហំដីតូច តែប្រជាជនច្រើន។ ចំណែកប្រទេសកម្ពុជា ជាប្រទេសដែលមានទំហំផ្ទៃដីធំ ប៉ុន្ដែមានប្រជាជនតិច ដូច្នេះប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមកតាមរយៈការទិញផលិតផលកសិកម្ម ស្បៀង ពីប្រទេសកម្ពុជាជាដើម។
ក្នុងឱកាសជំនួបនេះ សម្ដេចតេជោ ក៏បានស្នើដល់ប្រទេសបង់ក្លាដេស គាំទ្រចំពោះជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃ ពីព្រោះការដោះស្រាយបញ្ហានេះ កម្ពុជាឈរលើការដោះស្រាយដោយសន្ដិវិធី ទ្វេភាគី និងយន្តការច្បាប់អន្តរជាតិ គឺប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាដើម៕




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ