ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស.វ.ស
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យស.វ.ស នៅទីតាំងទី៣ ស.វ.ស ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់មន្ទីរពេទ្យស.វ.ស និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាគម្រោងសាងសង់មន្ទីរពេទ្យស.វ.ស។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំដែងនូវការកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនទទួលការងារសាងសង់មន្ទីរពេទ្យស.វ.ស ដែលបានសាងសង់សំណង់មន្ទីរពេទ្យ លឿនជាងផែនការគ្រោងទុក។ បន្ថែមនេះ លោកជំទាវនាយកគម្រោង បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនសាងសង់មន្ទីរពេទ្យស.វ.ស ដូចខាងក្រោម៖
១-ត្រូវយកចិត្តទុកដាក់ លើគុណភាពនៃមេកានិក អគ្គិសនី និងប្រព័ន្ធទឹក ជៀសវាងការខូចខាត និងជួសជុលនៅពេលក្រោយ។ ករណីនេះ ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ លើគុណវុឌ្ឍ និងគុណភាពការងារ របស់ក្រុមហ៊ុនទទួលការងារបន្ត។
២-ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់សម្ភារៈសាងសង់ និងសម្ភារៈបំពាក់នានា ដោយគិតលើគុណភាព និងពេលវេលាផ្គត់ផ្គង់ ដើម្បីជៀសវាងបញ្ហាពន្យាពេល ដោយករណី ជាយថាហេតុណាមួយ។
៣-ត្រូវយកចិត្តទុកដាក់ លើការគណនាថវិកា និងការរៀបចំរបាយការណ៍ ស្នើសុំការទូទាត់ថវិកា ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានភាពយឺតយ៉ាវលើការងារទូទាត់។
៤-ត្រូវមានការគ្រប់គ្រងបុគ្គលិក កម្មករ ឱ្យបានត្រឹមត្រូវ និងត្រូវពង្រឹងការងារគ្រប់គ្រងនេះ ធានាថារាល់បុគ្គលិក និងកម្មករទាំងអស់មានឯកសារត្រឹមត្រូវ និងស្របច្បាប់។
៥-ត្រូវមានការសម្អាត និងការរៀបចំសម្ភារៈ និងកាកសំណល់ ឱ្យបានស្អាត និងប្រកបដោយសណ្តាប់ធ្នាប់។
៦-ត្រូវកែលម្អឡើងវិញអនាម័យ នៅតាមទីតាំងចំណីអាហារ ទឹកបរិភោគ បង្គន់អនាម័យ និងទីតាំងសម្រាករបស់កម្មករ និងការបាញ់ថ្នាំសម្លាប់សត្វរុយជាប្រចាំ ជៀសវាងការបង្ករហានិភ័យផ្នែកសុខភាពដល់កម្មករ ដែលកំពុងបម្រើការងារ។

បន្ថែមនេះ លោកជំទាវនាយកគម្រោង ក៏បានផ្តល់អនុសាសន៍ណែនាំផ្សេងៗទៀត ជំរុញបង្កើនការប្រុងប្រយ័ត្ន លើបញ្ហាអាកាសធាតុ និងបរិស្ថាន ព្រមទាំងវិធានការសង្គ្រោះកម្មករ ក្នុងករណីចៃដន្យ ឬជំងឺធ្ងន់ណាមួយ ដើម្បីជៀសវាងដំណើរការសាងសង់ មានភាពអាក់ខាន ឬយឺតយ៉ាវ។
គួរជម្រាបថា៖ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បាន ២១.៥១% ដោយជិតបញ្ចប់ការងារជាន់ក្រោមដី និងកំពុងដំណើរការសាងសង់ជាន់ទី១ ផងដែរ៕ អត្ថបទ រដ្ឋា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់