ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្នើប្រទេសម៉ាឡេស៊ីពង្រីកជើងហោះហើរបន្ថែមទៀតមកកាន់កម្ពុជា
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ ឯកឧត្តម Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលជួបសម្តែងការគួរសមសម្ដេចនាពេលនេះ។
សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺផ្នែកមួយនៃការជំរុញការងារទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាពិសេសទាក់ទងនឹងវិស័យទេសចរណ៍ វប្បធម៌នៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានសំណាយពេលវេលាដ៏មមាញឹកផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងនូវសក្ដានុពលទេសចររវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសចំនួនអ្នកទេសចរពីប្រទេសកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់យោបល់ឱ្យភាគីទាំងពីរ ពង្រីកនូវទំនាក់ទំនងវិស័យទេសចរណ៍ជាមួយគ្នាឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កលក្ខណៈងាយស្រួលដល់អ្នកទេសចរណ៍ រវាងប្រទេសទាំងពីរដែលជាផ្នែកមួយសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានស្នើទៅម៉ាឡេស៊ីឱ្យពង្រីកជើងហោះហើរបន្ថែមទៀត ពីប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជា ក្នុងនោះក្រៅពីហោះហើរមកកាន់រាជធានីភ្នំពេញ គឺអាចពង្រីកបន្ថែមទៅខេត្តសៀមរាប និងក្រុងព្រះសីហនុ ដើម្បីពង្រីកវិស័យទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS4 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់