ព័ត៌មាន
[BREAKING NEWS] បាតុករទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ចុះពីតំណែងត្រឹមថ្ងៃទី២៤ មិថុនា ដោយគំរាមតវ៉ាបិទវិមានរដ្ឋាភិបាលនៅក្រុងបាងកក
បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ហៅកាត់ថាក្រុម NSPRT និងក្រុម Dhamma Army កំពុងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ដោយរៀបចំការតវ៉ារបស់ពួកគេនៅស្ពាន Chamai Maruchet និងដាក់ថ្ងៃកំណត់ចុះពីតំណែងត្រឹមថ្ងៃទី២៤ ខែមិថុនា ខណៈគំរាមតវ៉ាកាន់តែធំថែមទៀតដើម្បីបិទវិមានរដ្ឋាភិបាលនៅក្រុងបាងកក។

មេដឹកនាំក្រុម NSPRT លោក Pichit Chaimongkol បាននិយាយថា ក្រុមនេះនឹងនៅបោះជំរំតវ៉ារហូតដល់នាយករដ្ឋមន្ត្រីថៃ ព្រមចុះចេញពីដំណែង ដោយមានបាតុកម្មដ៏ធំមួយគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែមិថុនា ខាងមុខនេះ ហើយប្រសិនបើការទាមទារមិនត្រូវបានបំពេញទេនោះ បាតុករនឹងបិទច្រកចូលវិមានរដ្ឋាភិបាលដើម្បីរំខានដល់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
ក្រុមអ្នកតវ៉ាក៏អំពាវនាវឱ្យគណបក្សចម្រុះទាំងអស់ដកខ្លួនចេញពីរដ្ឋាភិបាល និងឱ្យលោកស្រី Paetongtarn ចេញមុខសូមអភ័យទោសប្រជាជាតិថៃ និងលាលែងពីតំណែងជាបន្ទាន់ នៅក្នុងភាពច្របូកច្របល់ផ្ទៃក្នុងចុងក្រោយបំផុត ដែលកំពុងដុតបញ្ឆេះវិបត្តិនយោបាយផ្ទៃក្នុង។
បាតុកម្មដ៏តានតឹងនេះកើតឡើងស្របពេលអស្ថិរភាពនយោបាយក្នុងប្រទេសថៃ និងជម្លោះផ្ទៃក្នុងរវាងគណបក្សភឿថៃ (Pheu Thai) ដែលកំពុងកាន់អំណាច និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្ស ភូមចៃថៃ (Bhumjaithai) ដែលអាចទម្លាក់ទំនុកចិត្តវិនិយោគិនកាន់តែខ្លាំង ស្របពេលជំហរសេដ្ឋកិច្ចដ៏ទន់ខ្សោយរួចទៅហើយ៕



-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ