ព័ត៌មាន
អាជ្ញាធរស្រុកស្ទោង នាំយកអំណោយជូនដល់ពលករ៥គ្រួសារ ដែលទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ
កំពង់ធំ៖ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលករទើបធ្វើមាតុភូមិនិវត្តន៍មកពីខេត្តស្រះកែវប្រទេសថៃ នៅភូមិត្រទាំងឬស្សី ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២៥ ។
ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលលោកបានចង្អុលបង្ហាញ និងគិតគូយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមាលភាព ជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋ ពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ ក្នុងស្ថានភាពដែលប្រទេសទាំងពីរកំពុងមានបញ្ហាព្រំដែននឹងគ្នា។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការជឿទុកចិត្តខ្ពស់ចំពោះគោលនយោបាយ និងយន្តការរបស់រាជរដ្ឋាភិបាលជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន ជាមួយប្រទេសថៃ ជាពិសេសការយកបញ្ហាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ( ICJ)ក្នុងគោលបំណងរក្សានូវសុខសន្តិភាពនិងអធិបតេយ្យភាពជាតិប្រកបដោយសន្តិភាព សន្តិវិធីនិងប្រព័ន្ធច្បាប់អន្តរជាតិ។
លើសពីនេះលោកបានណែនាំដល់គ្រប់អាជ្ញាធរភូមិ ឃុំ និងអង្គភាពពាក់ព័ន្ធក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវធ្វើការតាមដាន និងរាយការណ៍ឱ្យបានជាប់ជាប្រចាំថ្ងៃនូវស្ថានភាពពលករដែលបានធ្វើមាតុភូមិនិវត្តន៍ចូលកាន់មកភូមិឋានរបស់ខ្លួនវិញ ឱ្យបានជាប់ជាប្រចាំដើម្បីមានឱកាសឧបត្ថម្ភគាំទ្រ និងជួយសង្គ្រោះតាមស្ថានភាពជាក់ស្ដែង។
សូមបញ្ជាក់ថា បងប្អូនពលករទាំង៥គ្រួសារខាងលើក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ១បេ មី១កេះ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់