ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរកិច្ចជន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃនេះបានប្រកាសអញ្ជើញវិនិយោគិនដែលមានបំណងចង់វិនិយោគនៅកម្ពុជា និងបានបញ្ជាក់ទៀតថា កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរជន ដើម្បីរីកលូតលាស់ជាមួយគ្នាទៅថ្ងៃអនាគត។

ក្នុងឱកាសអញ្ញើញចូលរួមបើក វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរៀបចំវេទិកានាពេលនេះ ពិតជាសបញ្ជាក់ឱ្យឃើញថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសក្នុងការជួបជុំ ផ្គូរផ្គង ជំរុញការកសាងបណ្តាញទំនាក់ទំនង និងផ្តល់កាលានុវត្តភាព សម្រាប់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគនៅកម្ពុជាថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងភាពជាដៃគូ យុទ្ធសាស្រ្ត ការចែករំលែកចំណេះដឹង និងបទពិសោធន៍ និងការគិតគូរដោះស្រាយបញ្ហាប្រឈមរួមគ្នា។

ជាមួយនេះ ឯកឧត្តម វង្សី វិស្សុត បានស្នើវិនិយោគិន និងធុរជនទាំងអស់ទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងនិងក្រៅប្រទេស ខណៈដែលប្រមុខថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលទាំងមូលខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាធានាបរិយាកាសធុរកិច្ច ដែលមានភាពអនុគ្រោះសម្រាប់ធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វេទិកានេះរៀបចំឡើង ដើម្បីលើកកម្ពស់ សម្របសម្រួល និងកៀរគរវិនិយោគមកកាន់កម្ពុជា ព្រមទាំងចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើន សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ដើម្បីឱ្យភ្ញៀវអន្តរជាតិ មានឱកាសសិក្សា ស្វែងយល់ពីកម្ពុជា និងអាចចាប់យកឱកាសយ៉ាងទូលំទូលាយនៅក្នុងទីផ្សារកម្ពុជា។

នៅក្នុងអង្គពិធីនេះ អ្នកឧកញ៉ា បានជំរាបជូនវិនិយោគិនជ្រាបទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្ន នៅតែបន្តរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនិយោបាយ សុវត្ថិភាព និងសន្តិសុខ ជាពិសេសមានភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តាមរយៈការរៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សង្ឃឹមថា នឹងក្លាយជាសក្ខីភាពមួយទៀត ចំពោះការប្តេជ្ញាចិត្តក្នុងការបង្កើនសហថាមភាព និងពង្រឹងកិច្ចខិតខំប្រែងប្រែងរួមគ្នាជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់