ព័ត៌មាន
សម្ដេចធិបតី ប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភរឿងបញ្ហាព្រំដែនបន្តិចបន្ដួចរបស់កម្ពុជាជាមួយថៃ
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាអាហារសាមគ្គី នៅកោះពេជ្រ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ដល់វិនិយោគិនជាតិ និងអន្តរជាតិ កុំព្រួយបារម្ភអំពីបញ្ហាព្រំដែនបន្តិចបន្ដួចរវាងកម្ពុជាជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជាដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនរួមទាំងវិនិយោគិនជាតិ និងអន្តរជាតិ ជាកាតាលីករ និងជាតួអង្គចាំបាច់ ក្នុងការបន្តកសាងខឿនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជនព្រមទាំងការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាបទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមមធ្យមនិងខ្ពស់ សម្រាប់ជាមូលដ្ឋានគ្រឹះជំរុញសម្ទុះនៃការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ និងសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាការដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ១១ ចំណុច ដែលមានវិធានការលម្អិតចំនួន ១៨៨ ចំណុច តាមរយៈយន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន, ការដាក់ឱ្យអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ជាពិសេសការចាប់ផ្តើមអនុវត្ត «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ដែលនឹងបង្កើនសក្តានុពលនៃការដឹកជញ្ជូនបន្ថែមទៀត, ការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស, ការសម្របសម្រួលឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនានា, និងការខិតខំប្រឹងប្រែងស្វែងរកដៃគូពាណិជ្ជកម្មសេរី៕
អត្ថបទ៖វ៉ន ដារ៉ា





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់