ព័ត៌មាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។

ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពីការជំរុញ ការវិនិយោគបៃតង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញដល់កំណើននៃការចេញ វិស័យឧស្សាហកម្ម ជាក់ស្តែងការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេស មានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុប របស់កម្ពុជា លើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ២០២២ ដល់ ២០២៤ កន្លងទៅ។

ឯកឧត្តមក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតងរួមមាន៖ ការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និង ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រាជាដើម។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ការរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នឹងធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សម្រេច បានសក្តានុពលពេញលេញ ជាកត្តាជំរុញនៃកំណើនប្រកបដោយចីរភាព បៃតង និងបរិយាបន្ន។

ចំណែកដំណើរទស្សនកិច្ចសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យក្នុងស្រុកមួយ នៅថ្ងៃទី២០ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការវិនិយោគនៅកម្ពុជា ដែលមានសន្ទុះកើនឡើង បើទោះបីពិភពលោកបច្ចុប្បន្នកំពុងមើលឃើញសង្គ្រាម និងភាព តានតឹងផ្នែកពាណិជ្ជកម្មក៏ដោយ។ ជាក់ស្តែងនៅក្នុងខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦ លានដុល្លារអាម៉េរិក ខណៈដែលរយៈពេលដូចគ្នា នៅក្នុង ខែឧសភា ឆ្នាំ២០២៤ មានត្រឹមតែ ២៥ គម្រោង ឬស្នើនឹងទុនវិនិយោគ ២៤៦ លានដុល្លារអាម៉េរិកប៉ុណ្ណោះ ពោលគឺបានកើនឡើង រហូតដល់ ២៣១%, ការណ៍នេះ បានធ្វើឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅ ក.អ.ក. រយៈពេល ៥ ខែ ឆ្នាំ២០២៥ មានចំនួនសរុប ២៩០គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់