ព័ត៌មាន
ព្រះសង្ឃ និងក្រុមការងារធនាគារជាតិនាំយកអំណោយជូនពលរដ្ឋស្នាក់នៅបណ្តោះអាសន្នពីបញ្ហាព្រំដែន
ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋ ផ្លាស់ទីចេញពីតំបន់ប្រឈម និងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តមួយ កន្លែង នៅស្រុកគូលែន ខេត្តព្រះវិហារ។

ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងក្រុម ការងារធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ នៅសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ បាននិងមន្ត និងចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋប្រមាណ ១២៧០គ្រួសារ ដែលបានផ្លាស់ទីចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត ព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥០០០ ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ, លោកជំទាវបណ្ឌិត ជា សិរី ថ្លែងថា ការសម្រេចចិត្តចាកចេញពីតំបន់ប្រឈមនឹងបញ្ហា ព្រំដែនកម្ពុជា-ថៃ របស់បងប្អូននាពេលនេះ គឺជាការលះបង់ដ៏ធំធេង និងជាកម្លាំងដ៏មុតមាំមួយ នៅក្នុងការលើកទឹកចិត្ត និងការគាំទ្រ ដល់វីរៈកងទ័ព ជាប្ដី និងជាកូន ជាចៅ នៅក្នុងភារៈកិច្ចការពារបូរណៈភាពទឹកដី។

លោកជំទាវបណ្ឌិត បន្តទៀតថា ពេលវេលានេះយើងត្រូវតែរួមសាមគ្គីគ្នា ធ្វើអ្វីៗគឺដើម្បីជាតិមាតុភូមិ និងសេចក្ដីសុខរបស់ ប្រជាជាតិទាំងមូល ហើយការសម្រេចចិត្តរបស់បងប្អូន កូនចៅ និងគ្រួសារ ដែលជាទ័ពជួរមុខនៅពេលនេះដែរ គឺជាការលះបង់ ដ៏ធំធេង ដែលយើងខ្ញុំនៅជួរក្រោយមិនអាចភ្លេចបាន និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្តនូវវីរៈភាពមិនបំភ្លេចបានឡើយ។ ឆ្លៀតនៅ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានសំណូមពរដល់ប្រជាពលរដ្ឋ យកចិត្តលើបញ្ហាថែទាំសុខភាព ពិសេសលើបញ្ហា អនាម័យ ដើម្បីជៀសចេញពីជំងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់គ្រួសារ នាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនជាងទាំងជាង១ពាន់គ្រួសារ ដែលបានផ្លាស់ទីចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត ពោធិ៍៥០០០ដើមនេះ ភាគច្រើនជាគ្រួសារយោធិនដែលឈរជើងនៅខេត្តព្រះវិហារ៕ អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់