ព័ត៌មាន
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អំពាវនាវបណ្តាវិនិយោគិនថ្មីៗមកស្វែងយល់សក្តានុពលកម្ពុជា
ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរកិច្ចជន ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានអំពាវនាវបណ្តាវិនិយោគិន ជាពិសេសវិនិយោគិនថ្មីៗដែលទើបនឹងបានមកទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា សូមចូលរួមសិក្សាពីកម្ពុជា ជាពិសេសឈានទៅចាប់យកកាលានុវត្តភាពដ៏សម្បូរបែបលើគ្រប់វិស័យ។
ក្នុងពិធីអបអរសាទរដំណើរការផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពី ល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានបញ្ជាក់ថាសមាគមនេះបង្កើតឡើងមានគោលបំណងក្នុងការប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា រួមចំណែកចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅចំពោះមុខអង្គពិធី អ្នកឧកញ៉ា បានប្តេជ្ញាចិត្ត នឹងបន្តអនុវត្តរាល់សកម្មភាពទាំងឡាយ រួមមានពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លាពីវិនិយោគិន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តលើកកម្ពស់កិត្តិនាមកម្ពុជាឱ្យកាន់តែល្បីល្បាញថែមទៀតនៅលើឆាកអន្តរជាតិ ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់បណ្ដាវិនិយោគិនជាតិ និងអន្តរជាតិ, ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចសហការ និងវិនិយោគ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ហើយយើងពិតជាសាទរចំពោះភាពរីកចម្រើនរបស់បណ្ដារោងចក្រ-សហគ្រាស ដែលបានបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ដែលនឹងជំរុញដល់សេដ្ឋកិច្ចកម្ពុជា បន្តរីកលូតលាស់ជាលំដាប់ ប្រកបដោយចីរភាព និងសម្រេចបានចក្ខុវិស័យជាច្រើនរួមគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់