ព័ត៌មាន
ស្នងការរាជធានីភ្នំពេញ៖ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ត្រូវបានត្រៀមរួចរាល់ ជូនដល់ពលរដ្ឋ
ភ្នំពេញ៖ ការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ជាពិសេសកម្លាំងល្បាតគ្រប់រូបភាព ត្រួតពិនិត្យ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងច្បាមមុខសញ្ញាដែលសង្ស័យ ដូចជា លួចឆក់ រឺមុខសញ្ញាបង្កផ្សេងត្រូវទប់ស្កាត់ឲ្យទាន់ពេលវេលា។
នាព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ផោធឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នារសៀលថ្ងៃ២១ខែមិថុនាឆ្នាំ២០២៥ នៅមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំលោក-លោកស្រីស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលទាំង២៤ខណ្ឌដែលជាមេបញ្ជាការដឹកនាំកម្លាំង ត្រូវអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មពិធីនេះឲ្យទទួលបានសុខសុវត្ថិភាពគ្រប់គ្រាន់។
ឯកឧត្តម ស្នងការសង្កត់ធ្ងន់ថា ជាពិសេសប្រើប្រាស់កម្លាំងគ្រប់រូបភាព ល្បាត ការពារគោលដៅ ត្រួតពិនិត្យ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងច្បាមមុខសញ្ញាដែលសង្ស័យ ដូចជា លួចឆក់ រឺមុខសញ្ញាបង្កផ្សេងត្រូវទប់ស្កាត់ឲ្យទាន់ពេលវេលា។ជាមួយគ្នានោះត្រូវគ្រប់គ្រងមធ្យោបាយយានយន្តគ្រប់ប្រភេទឲ្យមានកន្លែងចតត្រឹមត្រូវរួមទាំងហាមឃាត់រាល់ទូកកាណូតគ្រប់ប្រភេទមិនឲ្យធ្វើដំណើរតាមផ្លូវទឹកមកក្បែរកន្លែងប្រារព្ធពិធីនោះឡើយ ពោលធ្វើយ៉ាងណាប្រើប្រាស់គ្រប់ជំនាញនិងមធ្យោបាយទាំងអស់ដើម្បីធានាឲ្យបាននូវបរិយាកាសល្អក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ(walk street)ផ្តល់ការជឿទុកចិត្តលើការងារការពារសន្តិសុខសណ្តាប់ធ្នាប់របស់កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ពីសំណាក់មហាជនចូលរួមឲ្យទទួលបានភាពកក់ក្តៅ មានរបៀបរៀបរយល្អ សប្បាយរីករាយនិងមានការគាំទ្រពីមហាជនទូទៅកាន់តែច្រើនដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកលេងកម្សាន្តតំបន់ផ្លូវថ្មើរជើងចតុមុខ ឲ្យកាន់តែមានភាពអធិកអធមទ្វេឡើង៕ អត្ថបទ៖ កុម្ភៈ
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់