ព័ត៌មាន
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយកអំណោយ និងសាកសួរសុខទុក្ខកងទ័ពនៅទិសយោធភូមិភាគទី៤
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ នាំយកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងសាកសួរសុខទុក្ខកងទ័ពនៅទិសយោធភូមិភាគទី៤ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមព្រំដែនកម្ពុជា ថៃ ។
នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានលះបង់កម្លាំងចិត្ត និងមានឆន្ទះមុះមុតឈរជើងការពារដែនអធិបតេយ្យរបស់កម្ពុជាប្រកបដោយភក្តីភាព និងអង់អាចក្លាហាន ពីសត្រូវឈ្លានពាន។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានបន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក្នុងនាមសមរភូមិក្រោយ នៅតែបន្តចូលរួមយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងជ្រោមជ្រែងជានិច្ចដល់កងកម្លាំងប្រដាប់អាវុធតាមបន្ទាត់ព្រំដែន ក្នុងស្មារតីការពារជាតិ និងសាមគ្គីជាតិតែមួយ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនកងទ័ពនៅទីបញ្ជាការអង្គរក្ស ប្រចាំទិសទី១ ប្រាសាទព្រះវិហាររួមមាន៖ អង្ករ ១០តោន ទឹកត្រី២៥០យួរ ទឹកស៊ីអ៊ីវ២០០យួរ ត្រីខកំប៉ុង ៥០កេសធំ មី ១០០កេស ទឹកដោះគោខាប់១០០កេសធំ ទឹកបរិសុទ្ធ១០០កេស កាហ្វេ២០កេស ស័ង្កសី៥០០សន្លឹក ឧបត្ថម្ភកងទ័ព៦០០នាក់ ក្នុងម្នាក់ទទួលបាន៨ម៉ឺនរៀល និងឧបត្ថម្ភគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ថវិកា ១៥លានរៀល៕











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់