ព័ត៌មាន
សម្តេចធិបតី ផ្តាំទៅថៃថា កម្ពុជាកំដរគ្រប់ពេលដោយគ្មានការចុះញ៉ម ប្រសិនថៃគំរាមកាត់ផ្តាច់សេវានានា មកកម្ពុជាទៀត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបផ្តាំទៅភាគីថៃ ថា កម្ពុជានឹងកំដរគ្រប់ពេល ដោយគ្មានការចុះញ៉មនោះឡើយ ប្រសិនបើថៃចង់លេងល្បែងគំរាមកាត់ផ្តាច់នូវសេវាផ្សេងៗមកលើកម្ពុជា ដូចជាការកាត់ផ្តាច់ អិនធើណែត អគ្គិសនី និងប្រេងសាំងជាដើមនោះ។
ផ្ញើសារចេញពីខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពេលនេះគេ(ថៃ) គេមើលងាយ និងគំរាមកំហែងដល់កម្ពុជាលើផ្នែកសេដ្ឋកិច្ច ប៉ុន្តែការគំរាមកំហែងនោះ គឺកម្ពុជាពុំបានភ័យខ្លាចនោះឡើយ ជាក់ស្តែងដូចជាម្សិលមិញយើងបានកំដរគេភ្លាមៗមួយទៀត គឺផ្អាកមិនឲ្យយកប្រេងឥន្ធនៈ ឧស្ម័ន និងហ្គាស៍ពីគេបន្តទៀត ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីថៃ គំរាមមិនឲ្យនាំចូលប្រេងឥន្ធនៈរបស់គេយកមកកម្ពុជានោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបទៅភាគីថៃផងដែរ ទាក់ទងនឹងការបិទច្រកជាឯកតោភាគីរបស់ថៃ ដោយសម្តេច បានបញ្ជាក់ថា ដរាបណាភាគីថៃ បើកច្រកជាឯកតោភាគីវិញ ទើបកម្ពុជាបើកវិញដែរ ហើយការបើកនេះ គឺមិនមែនតែមួយច្រកហើយកម្ពុជាធ្វើតាមទេ គឺគ្រប់ច្រកទាំងអស់ទើបកម្ពុជាបើកតាមក្រោយ។
សម្តេច ក៏បានថ្លែងជាលក្ខណៈឌឺដងទៅភាគីថៃ ផងដែរទាក់ទង នឹងបញ្ហាព្រំដែន និងក្រុមជ្រុលនិយមរបស់ថៃនោះ ដោយសម្តេច បានលើកឡើងថា កម្ពុជាធ្វើខ្លួនប្រៀបបានដូចជាពស់យ៉ាងដូច្នេះដែរ ដោយមិនឡូឡានោះទេ សង្ងំនៅស្ងៀមតែចឹកគឺឲ្យស្លាប់តែម្តង ជាក់ស្តែងដូចករណីប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺកម្ពុជាយកករណីនេះ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺចប់ ពោលគឺបិទផ្លូវចរចាទ្វេភាគីជាមួយថៃ៕អត្ថបទបាន ចក់








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់