ព័ត៌មាន
សម្តេចធិបតី៖ កម្ពុជាមានអាវុធតម្លៃត្រឹមតែជាង ១០ម៉ឺនដុល្លារប៉ុណ្ណោះ តែអាចកម្ទេចអាវុធសត្រូវតម្លៃជាង ៥លានដុល្លារបាន
សម្តេចធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបឡកឡាយថា កម្ពុជាមិនសូវមានអាវុធទំនើបៗអួតដូចគេទេ កម្ពុជាមានអាវុធតម្លៃត្រឹមតែជាង ១០ម៉ឺនដុល្លារតែប៉ុណ្ណោះ តែអាចបាញ់កម្ទេចរថក្រោះ ឬអាវុធសត្រូវតម្លៃជាង ៥លានដុល្លារអាមេរិកបាន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាបាន លើកឡើងថា ឃើញគេអួតបង្ហាញអាវុធ យន្តហោះចម្បាំងជាច្រើន ក្នុងរយៈពេលកន្លងមកនេះ តែកម្ពុជាសូមផ្តាំទៅថា បើទោះបីជាឧបករណ៍ ឬអាវុធ របស់កម្ពុជាមិនសូវទំនើបដូចគេក៏ពិតមែន ប៉ុន្តែអ្នកណាឈ្លានពានគឺមិនបានជាដាច់ខាត កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឆើ្លយតប និងការពារនូវអធិបតេយ្យរបស់ខ្លួន គ្រប់ពេលវេលា ហើយមួយវិញទៀត ប្រសិនបើហ៊ានផ្ទុះអាវុធមុន ដល់កងទ័ពកម្ពុជា ម្តងទៀតនោះ កម្ពុជានឹងប្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិជាតិភ្លាមផងដែរ។
នាឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជានោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានកំពុងពិចារណា ក្នុងការលើកទឹកចិត្តចំពោះទាហានណា ដែលបាញ់ដ្រូន និងរថក្រោះសត្រូវឆេះផងដែរ ដោយសម្តេច បានបញ្ជាក់ថា អាហោះដ្រូនស្អីហ្នឹង បើសិនបងប្អូនណាដាក់ឆេះ នឹងត្រូវលើកទឹកចិត្តគាត់ប៉ុន្មាន កំពុងតែពិចារណា សូមកុំប្រមាថឱ្យសោះ៕ អត្ថបទ បាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់