ព័ត៌មាន
សម្តេចធិបតីប្រកាសថា កោះឫស្សីនៅតែជារបស់ខ្មែរ គ្មានអ្នកណាមកកាន់កាប់ ដូចការញុះញង់របស់ជនអគតិមួយក្តាប់តូចនោះឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កោះឫស្សីគឺនៅតែជារបស់កម្ពុជាដោយមិនបានបាត់ទៅណានោះទេ ហើយបងប្អូនប្រជាពលរដ្ឋអាចទៅលេងបានគ្រប់ពេលវេលា ខណៈមានជនអគតិមួយក្តាប់តូច បានបង្ហោះថា កោះនេះ ត្រូវបានគេយកទៅគ្រប់គ្រងហើយនោះ គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងរស់នៅក្រៅប្រទេសប៉ុណ្ណោះ។

ផ្ញើសារពីខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាបនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ខណៈយើងកំពុងមានបញ្ហាជា មួយថៃ មានជនអគតិមួយក្តាប់តូចបានឆ្លៀតឱកាសញុះញង់ និងចោទប្រកាន់ថា កោះឫស្សីត្រូវបានភាគីវៀតណាម ធ្វើការកាន់កាប់ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិតនោះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំ មានការព្រួយបារម្ភ ដោយកោះឫស្សីនេះនៅតែជារបស់ខ្មែរ ដោយមិនបានបាត់ទៅណានោះទេ។
សូមបញ្ជាក់ថា កោះឫស្សី ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន កោះ និងឆ្នេរសមុទ្យ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះឫស្សី ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៍នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក, ឆ្នេរសមុទ្រ, បោះជំរុំឬបោះតង់, ដើរមើលផ្កាថ្ម, ស្ទូចត្រី និងចំណុចផ្សេងៗទៀត។កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានសម្រស់ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ។
អ្នកទេសចរណ៍ទាំងអស់ អាចធ្វើដំណើរទៅកំសាន្តនៅលើកោះឫស្សី ដោយជិះទូក។ កោះឫស្សី ជាកោះធម្មជាតិមួយ ដែលសំបូរទៅដោយធម្មជាតិពណ៌បៃតងផ្លែឈើផ្កា និងសត្វជាច្រើនប្រភេទរស់នៅ លើដីកោះនេះ។ ជាពិសេស កោះឫស្សីមានឆ្នេរខ្សាច់សដ៏ស្រស់ស្អាត និង ទឹកថ្លាដូចកញ្ចក់គួរឲ្យទាក់ទាញ។ភ្ញៀវទេសចរណ៍ចូលចិត្តមកកំសាន្តលើកោះឫស្សី រីករាយជាមួយ បរិយាកាសបរិសុទ្ធ ហែលទឹកដើរកំសាន្តតាមឆ្នេរគយគន់ពេលព្រះអាទិត្យរះនឹងពេលព្រះអាទិត្យលិច និង រីករាយជាមួយការញុំាអាហារជួបជុំក្រុមគ្រួសារ និងមិត្តភត្តិ។ ពិសេស ភ្ញៀវទេសចរណ៍ ក៏អាចស្នាក់នៅលើកោះឫស្សី ជាមួយនឹងផ្ទះសំណាក់តូចៗ ជាច្រើនផងដែរ។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានកោះឫស្សី ភ្ញៀវទេសចរមិនមានការធ្វើដំណើរថ្មើរជើងបន្ថែមនោះទេ តែត្រូវធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកដែលមានចម្ងាយប្រហែលជា ១៤គីម៉ែត្រ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរមិនទាន់អាចធ្វើការចតនៅរមណីយដ្ឋានផ្ទាល់បានទេ៕ អត្ថបទបាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់