ព័ត៌មាន
ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការរាជធានី-ខេត្ត
មណ្ឌលគីរី៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការ រាជធានី ខេត្ត ។
នៅក្នុងពិធីនោះដែរឯកឧត្តម រិន វីរៈ បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសិក្សារៀនសូត្រ ដើម្បីយល់ដឹងពី ស្ថិតិប្រជាសាស្រ្តឱ្យបានស៊ីជម្រៅ និងច្បាស់លាស់ ក្នុងការពង្រឹង និងពង្រីកសមត្ថភាព ក្នុងការលើកកម្ពស់គុណភាពអង្គភាពមន្ទីរជំនាញលើការវិភាគទិន្នន័យ ស្ថិតិប្រជាសាស្រ្តឱ្យមានប្រសិទ្ធភាពនិងគុណភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តី ក៏ដូចជាលើកកម្ពស់ការយល់ដឹង អំពីទស្សនទានជាមូលដ្ឋានសំខាន់ៗរបស់ស្ថិតិប្រជាសាស្រ្ត មានជាអាទិ៍ ទំហំគ្រួសារ ការបែងចែករបាយប្រជាជនតាមតំបន់ភូមិសាស្រ្ត សមាសធាតុប្រជាជន (អាយុ ភេទ ជាតិព័ន្ធ និងចរឹតលក្ខណៈផ្សេងៗទៀត) ការផ្លាស់ប្តូរបម្រែបម្រួលប្រជាសាស្រ្ត កំណើត លទ្ធភាពមានកូន មរណភាព ចំណាកស្រុក ព្រមទាំងវិធីសាស្រ្តគណនាផងដែរ ៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់