ព័ត៌មាន
ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពការពារព្រំដែនជួរមុខ
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះសួរសុខទុក្ខកងទ័ព និងនាំយកគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាចំនួន ៥០ លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងការចុះសួរ សុខទុក្ខកងទ័ពជួរមុខ ដែលឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងនាមជាថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរៈភាព និង ការលះបង់របស់កងទ័ពជួរមុខ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បញ្ហានេះ, យើងខ្ញុំឈរនៅជាមួយបងប្អូន ជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ មិនត្រឹមតែនាំយកនូវជំនួយឧបត្ថម្ភមកជូន កងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាដែលឧបត្ថម្ភកងទ័ពជួរមុខ ការពារព្រំដែនខេត្តព្រះវិហារនេះរួមមាន ការបរិច្ចាគរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង, ព្រមទាំងការចូលរួមចំណែកពីវិស័យឯកជនផងដែរ ហើយនៅថ្ងៃទី៩ ខែមិថុនា កន្លងមក ក្រសួងក៏បាននាំយកអំពូលសូឡាចល័តចំនួន១ ពាន់គ្រឿង ប្រគល់ជូនកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ។ នៅក្នងពិធីនេះដែរ ឯកឧតុ្តមមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារ បានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរចុះសួរសុខទុក្ខ និងការឧបត្ថម្ភគាំទ្រ ដោយលើកឡើងថា នេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលាដ៏សំខាន់ ខណៈដែលកងទ័ពជួរមុខ កំពុងបំពេញកាតព្វកិច្ចការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន៕
អត្ថបទ៖ សុន រ៉ាឌី













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់