ព័ត៌មាន
ផ្សារទំនើបនានាបន្តដាក់លក់ផលិតផលកសិផល បន្លែ ផ្លែឈើខ្មែរ ជំរុញការលក់ផលិតផលក្នុងស្រុក
ក្រោយកម្ពុជាសម្រេចបិទការនាំចូលបន្លែ ផ្លែឈើទាំងស្រុងពីថៃ បច្ចុប្បន្ន បណ្តាផ្សារមួយចំនួននៅរាជធានីភ្នំពេញក្នុងនោះមានផ្សារទំនើប ជីប ម៉ុង ជាដើម កំពុងបន្តដាក់លក់ផលិតផលកសិផល បន្លែ ផ្លែឈើខ្មែរ ដែលទើបប្រមូលទិញពីប្រជាកសិករនៅតាមបណ្ដាហាងរបស់ខ្លួនក្នុងតម្លៃបញ្ចុះតម្លៃពិសេសផងដែរ។

លោក ខឿន សុវណ្ណ ប្រធានផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សាខាសឡា រាជធានីភ្នំពេញ បានឱ្យព័ត៌មានប៊ីធីវីដឹងថា រហូតមកទល់ពេលនេះ ផ្សារ ជីបម៉ុង ដែលមានដើមកំណើតជាផ្សាររបស់ខ្មែរមួយនេះនៅតែបើកចំហ និងលើកទឹកចិត្តដល់កសិករខ្មែរគ្រប់ទម្រង់ ក្នុងការដាំដុះការយកទំនិញរបស់ខ្លួនមកដាក់លក់ ក៏ដូចជាការបន្តរួមសហការ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាមានភាពរីកចម្រើន កាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតក្នុងស្រុកបាន រហូតអាចជួយរួមចំណែកពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានសន្ទុះគាំទ្រទ្វេឡើងបង្ហាញឱ្យឆាកអន្តរជាតិឃើញថាខ្មែរអាចធ្វើបានហើយគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក។

លោកក៏បានអរគុណជូនចំពោះអតិថិជនទាំងអស់ ដែលបានចូលរួមគាំទ្រផលិតផលក្នុងស្រុក មិនថាតែបន្លែ ផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលិតផលជាច្រើនមុខទំនិញថែមទៀត មានដូចជាគ្រឿងទេស ត្រី សាច់ គ្រឿងក្រអូប និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជាដើម ដែលសុទ្ធសឹងជាទំនិញមានគុណភាព និងស្តង់ដារត្រឹមត្រូវ។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត និងអះអាងថា នឹងបន្តគាំទ្រផលិតផលខ្មែរទៅមុខថែមទៀត ជាពិសេសក្នុងគ្រាដែលកសិផលណាជួបប្រទះបញ្ហាកង្វះទីផ្សារ ដោយសារកត្តាផ្សេងៗ។ ការគាំទ្ររបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គឺជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់ប្រជាកសិករ និងសហគ្រិន ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីឱ្យប្រជាជនខ្មែរ «មានហូប មានប្រើ មានបាន និងមានរហូត»។

គិតមកដល់ពេលនេះ ខណៈកម្ដៅវិវាទព្រំដែនរវាងកម្ពុជា-ថៃកំពុងឈានដល់ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ភាគីថៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចហើយ ជាពិសេសបណ្ដក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាធានាឱ្យមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃសមរម្យ ទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗឆ្លើយតបទៅនឹងទង្វើជាឯកតោភាគីរបស់ថៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់