ព័ត៌មាន
អាជីវករក្នុងស្រុកជលគីរី គាំទ្រការសាងសង់ផ្សារ ដើម្បីមានកន្លែងលក់ដូរត្រឹមត្រូវ មានសោភ័ណភាព អនាម័យ
កំពង់ឆ្នាំង៖ អាជីវករក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានសំដែងនូវការគាំទ្រសប្បាយចិត្ត ពេលពួកគាត់បានឃើញរដ្ឋបាលស្រុកជលគីរី កំពុងសាងសង់ផ្សារថ្មីមួយកន្លែងនៅចំណុចផ្លូវប្រសព្វបែកជាបី ស្ថិតក្នុងភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលពីមុននៅក្នុងស្រុកជលគីរី មិនដែលមានផ្សារលក់ដូរនោះឡើយ លក់តែតាមផ្លូវប៉ុណ្ណោះ។
អាជីវករបានអោយដឹងថា៖ ពេលដឹងថា លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី បានចាប់ផ្តើមសាងសង់ផ្សារស្រុកជលគីរី អាជីវករទាំងអស់ដែលធ្លាប់លក់ដូរនៅតាមដងផ្លូវ មុខផ្ទះ បានសប្បាយចិត្តគាំទ្រ១០០% ក្នុងការបង្កើតផ្សារនេះ។ ស្រុកជលគីរី តាំងពីមុនមកមិនទាន់មានផ្សារលក់ដូរនឹងគេនៅឡើយ ហើយការលក់ដូរវិញ នៅតាមផ្លូវតូចចង្អៀត ពិបាកអ្នកទិញចេញចូលទិញទំនិញពួកគាត់ ហើយពេលខ្លះក៏មានគ្រោះថ្នាក់ចរាចរផងដែរ។ ការសាងសង់ផ្សារស្រុកជលគីរីនេះ គឺនៅលើទីតាំងដីរដ្ឋ មានផ្លូវប្រសព្វ៣ផ្លូវ មានខ្យល់អាកាសល្អ និងមានប្រជាជនទៅមកមិនដាច់។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី បានថ្លែងថា៖ ក្រោយពីមានការប្រជុំយល់ព្រមពីបងប្អូនអាជីវករ អាជ្ញាធរភូមិឃុំស្រុក ជំនាញពាក់ព័ន្ធ និងមានការឯកភាពពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការអភិវឌ្ឍន័ និងសាងសង់ផ្សារថ្មីមួយជូនបងប្អូនអាជីវករងាយស្រួលក្នុងការលក់ដូរ ងាយស្រួលថែរក្សាអនាម័យបរិស្ថាន មានផាសុខភាព មានកន្លែងចតរថយន្តម៉ូតូត្រឹមត្រូវ ជួយបង្កើនជីវភាពប្រជាពលរដ្ឋ ជាពិសេសជៀសវាងបាននូវករណីគ្រោះថ្នាក់ចរាចរតាមដងផ្លូវ។ នៅក្នុងស្រុកជលគីរីតាំងពីចេញពីមុនមក មិនទាន់មានផ្សារលក់ដូរច្បាស់លាស់នៅឡើយ ដោយសារតែនៅស្រុកនេះ មានទីតាំងជាប់ទន្លេ បឹង និងនៅដាច់ស្រយាលពីគេ ម្លោះហើយការលក់ដូររបស់អាជីវករ គឺលក់នៅតាមផ្លូវសាធារណៈ មុខផ្ទះ ហើយតែងតែមានគ្រោះថ្នាក់ចរាចរណ៍ ពេលមានអគ្គិភ័យឆេះម្តងៗ ពិបាកឡានទឹកចេញចូលជួយពន្លត់។
សូមបញ្ជាក់ថា៖ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជាស្រុកមួយនៅតាមដងទន្លេសាប មានព្រំប្រទល់ជាប់ស្រុកបាធាយ ខេត្តកំពង់ចាម, បើសិនគេធ្វើដំណើរទៅស្រុកជលគីរី ត្រូវប្រើមធ្យោបាយកាណូតនៅរដូវទឹកឡើង និងផ្លូវបេតុងនៅរដូវប្រាំង ហើយប្រជាជនប្រកបមុខរបរធ្វើស្រែប្រាំង និងនេសាទ ។ ស្រុកនេះមិនមានផ្សារត្រឹមត្រូវនោះទេ ទើបតែបង្កើតផ្សារថ្មីមួយ នៅចំណុចបឹងពោធិ៍ ភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ប៉ុណ្ណោះ៕ កាំង ហុងវាស្នា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់