ព័ត៌មាន
មេឃុំស្វាយ យា ណែនាំដល់ពលរដ្ឋមកពីប្រទេសថៃត្រូវទៅចុះឈ្មោះនៅសាលាឃុំ ឬមន្ទីរការងារខេត្តដើម្បីស្វែងរកការងារធ្វើ
ស្វាយរៀង ៖ លោកសុខ សំអន មេឃុំស្វាយ យា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយបងប្អូន ពលរដ្ឋ និងពលករ វិលមកពីប្រទេសថៃ ដោយរងវិបត្តិនយោបាយរវាងកម្ពុជា និងថៃ នៅសាលាឃុំ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៥ នេះបានណែនាំដល់ពលរដ្ឋ ពិសេសពលករទាំងអស់ត្រូវទៅចុះឈ្មោះនៅសាលាឃុំ ឬមន្ទីរការងារខេត្ត ដើម្បីស្វែងរកការងារធ្វើបន្ត។
លោកបានបញ្ជាក់បន្ថែមថាខេត្តស្វាយរៀង នាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាពិសេសតាមរយៈរដ្ឋបាលខេត្ត បានធ្វើការទាក់ទាញក្រុមអ្នកវិនិយោគចូលមកបង្កើតរោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗបង្កើតការងារផ្ដល់ឲ្យពលរដ្ឋចូលបម្រើការងាររាប់សិបកន្លែង បន្ថែមលើការងាររបស់កម្មករ កម្មការិនី ដែលបានបម្រើការងារហើយជាង១សែននាក់។
តាមរបាយការណ៍ដែល btv ទទួលបានព័ត៌មានតាមបណ្តាស្រុក ក្រុងចំនួន៤ ក្នុងចំណោមស្រុកក្រុងទាំង ៨ របស់ខេត្តគិតមកដល់ត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋ និងពលករខ្មែរវិលមកពីប្រទេសថៃ ដោយវិបត្តិនយោបាយកម្ពុជាថៃមានចំនួន២៦៩នាក់។ ដោយ ៖ ភា សារិទ្ធ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់