ព័ត៌មាន
ក្រុមហ៊ុនកូរ៉េ បានកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ កម្ពុជា-កូរ៉េ ជាប្រទេសដែលមានទំនាក់ទំនងល្អ និងបានពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការវិនិយោគ ខណៈបច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាច្រើនដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា បាននឹងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ និងជួយគាំទ្រ ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅក្នុងកិច្ចសន្ទនាលើកទី២ រវាងរដ្ឋ និងវិស័យ ឯកជន កម្ពុជា-កូរ៉េ ដែលធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះថា ឯកឧត្តមបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមគ្នាពិនិត្យ និងពិភាក្សាអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តថា ជុំវិញឱកាសវិនិយោគវិញឃើញថា វិនិយោគិនកូរ៉េបានចូលមកកម្ពុជាមានជាបន្តបន្ទាប់ ដើម្បី សិក្សា និងស្វែងរកឱកាសវិនិយោគ ចំណែកក្រុមហ៊ុនកូរ៉េដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនទាំងអស់នោះ បាន ចូលរួមចំណែកផ្តល់លទ្ធភាពការងារ និងប្រាក់ចំណូលជូនប្រជាជនកម្ពុជា ជាពិសេសបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ ដោយឡែកកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េនេះ គឺជាការពង្រឹងនិងពង្រីក ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចកូរ៉េ សំដៅជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ទាក់ទិនកិច្ចសន្ទនានេះដែរ ភាគីទាំងពីរ ដែលកម្ពុជាដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីកូរ៉េដឹកនាំដោយ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានពិភាក្សានូវរាល់កង្វល់របស់វិនិយោគិនកូរ៉េ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ជូនវិនិយោគិនកូរ៉េបានយ៉ាងផុលផុសផងដែរ។
សូមបញ្ជាក់ថា ទាក់ទិនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េវិញ ឃើញថា នៅក្នុងរយៈ៥ ខែ ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណ ៣៦២ លានដុល្លារអាមេរិក បានកើនឡើង ១១ ភាគរយ ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ជាង ១២៤ លានដុល្លារ ខណៈការនាំចូលពីកូរ៉េ មានទឹកប្រាក់ជាង ២៣៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់