ព័ត៌មាន
កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គកា UNAIDS លើកទី៥៦ នៅ ហ្សឺណែវ
ភ្នំពេញ ៖ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញដំណើរនៅល្ងាចថ្ងៃ២២ ខែមិថុនា ទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៦ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់២៦ ខែមិថុនា ឆ្នាំ២០២៥។
កម្ពុជាបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការយូអិនអេដស៍ (UNAIDS PCB) តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិនៅទីក្រុងញីវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិ២០២៣-២០២៥។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសកម្ពុជាឱ្យបន្តអាណត្តិ រយៈពេលបី ឆ្នាំ(២០២៦-២០២៨)ទៀត ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ការចូលរួមប្រជុំរបស់ គណៈប្រតិភូកម្ពុជាលើកនេះ ជាការចូលរួមលើកទី៥។
នៅក្នុងពិធីបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដែលជាថ្ងៃទី១នៃកិច្ចប្រជុំ លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ បានប្រកាសស្វាគមន៍កម្ពុជាជាអ្នកផ្តល់ជំនួយថ្មីដល់អង្គការយូអិនអេដស៍ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទះដៃអបអរសាទរ។ ទន្ទឹមនឹងនេះ លោកស្រីប្រធានអង្គប្រជុំលើកទី៥៦ ក៏បានអបអរសាទរកម្ពុជាផងដែរ។
មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់កម្ពុជា នេះមានចំនួនមិនច្រើនមែន ក៏ប៉ុន្តែពោរពេញដោយទឹកចិត្តដ៏ធំនៃសាមគ្គីធម៌អន្តរជាតិ។ ជំនួយនេះធ្វើឡើងដោយមានជំនឿជឿជាក់ លើប្រសិទ្ធភាពនៃអង្គការយូអិនអេដស៍ និងលើប្រព័ន្ធពហុភាគីនិយម។ កម្ពុជាបានប្រែក្លាយខ្លួនពី ប្រទេសទទួលជំនួយទៅជាប្រទេសផ្តល់ជំនួយ ដូចប្រទេសម្ចាស់ជំនួយសំខាន់ៗឯទៀតដែរ។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០ ០០០ដុល្លារអាម៉េរិក ជូនអង្គការយូអិនអេដស៍ ក្នុងជំនួបសវនាការ ជាមួយលោកជំទាវនាយិកាប្រតិបត្តិ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ដូច្នេះ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានចុះហត្ថលេខាលើ លិខិតព្រមព្រៀងផ្តល់ជំនួយជាមួយលោកជំទាវនាយិកាប្រតិបត្តិ៕
អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ