ព័ត៌មាន
TOP STORY | សម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់កងទ័ពទាំងឡាយថា កុំខ្លាចចំពោះការវាយប្រហារនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រាប់ទៅកាន់កងទ័ពទាំងអស់ថា កុំខ្លាចចំពោះការវាយប្រហារ ឬវាយបកទៅនឹងសត្រូវដែលឈ្លានពានយើងឲ្យសោះ ខណៈការលើកឡើងរបស់សម្តេចតេជោនេះ គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញទៅខេត្តឧត្តរមានជ័យ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមសំណើររបស់មេបញ្ជាការទាំងឡាយរបស់កងទ័ពកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលបន្ទុកជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា ខណៈការទទួលនេះគឺសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់រូប ជាពិសេសគឺការធានាដល់ការផ្គត់ផ្គង់កងទ័ពរបស់យើងដែលកំពុងប្រឈមមុខនឹងសត្រូវ។
ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងទៀតថា «សម្តេចតេជោបានប្រាប់ទៅកងទ័ពទាំងឡាយថា កុំខ្លាចក្នុងការវាយប្រហារដល់សត្រូវដែលឈ្លានពានមកលើយើង»៕












-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់