ព័ត៌មាន
ទីតាំងហាងមួយកន្លែងយីហោ ចំការស្នេហ៍ ត្រូវបានកម្លាំងនគរបាល ចុះឆ្មក់បង្រ្កាបឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់
ភ្នំពេញ៖ ទីតាំងហាងមួយកន្លែងយីហោ ចំការស្នេហ៍ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌសែនសុខ ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់ រួមទាំងសម្ភារៈមួយចំនួនសង្ស័យពាក់ព័ន្ធករណីបំរើសេវាផ្លូវភេទខុសច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពែញ។
មន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ដោយទីតាំងភោជនីដ្ឋានមួយកន្លែងយីហោ ចំការស្នេហ៍ សង្ស័យថាមានលួចបង្កប់នៅសេវាបម្រើសេវាផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជនសហការជាមួយ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវ រហូតចុះឆ្មក់បង្រ្កាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់ និងកញ្ចុះនីមួយៗ ហើយប្រមូលបានសម្ភារៈមួយចំនួនធំ និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីដែលបំរើកាងារនៅក្នុងហាងបានជាច្រើននាក់រួមទាំងម្ចាស់ហាង។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចបាននាំខ្លួនមនុស្សតាមរថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿងក្នុងនោះមានស្រី និងប្រុសជាច្រើននាក់បញ្ជូនយកទៅអគ្គស្នងការនគបាលជាតិ ដើម្បីសួរនាំបន្តនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់