ព័ត៌មាន
រោងចក្រសហគ្រាសជាច្រើនប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ទាន់ និងលើកទឹកចិត្តខ្ពស់ដល់ពលករត្រឡប់ពីថៃ
យោងតាមសេចក្តីប្រកាសព័ត៌មាននានា ក៏ដូចជាដំណឹងជ្រើសរើសកម្មករនិយោជិត បណ្តាក្រុមហ៊ុន សហគ្រាស បានបង្ហាញតម្រូវការកម្លាំងពលកម្មរាប់រយពាន់កន្លែងដើម្បីឆ្លើយតបតម្រូវការនៃការកើនឡើងរបស់អ្នកបញ្ជាទិញពីទីផ្សារអន្តរជាតិ ក្នុងនោះបណ្ដារោងចក្របានផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះពលករដែលវិលត្រឡប់ពីថៃហើយចង់ស្វែងរកការងារធ្វើ។
ក្នុងបទសម្ភាសន៍រវាងព័ត៌មានប៊ីធីវីនៅព្រឹកថ្ងៃទី២៦ខែមិថុនានេះ លោក លី គឹមស្រៀង ប្រធានរដ្ឋបាលរោងចក្រកាត់ដេរស្បែកជើង ហ្គោលដេន ប្រស្ពើរ ស្ថិតនៅផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះមិនថាតែក្នុងរោងចក្ររបស់លោកមួយប៉ុណ្ណោះទេ សូម្បីរោងចក្រផ្សេងៗទៀត ដែលជាសមាជិកក្នុងសមាគមវិស័យឧស្សាហកម្មកាត់ដេរ ក៏បានប្រកាសជាហូរហែអំពីតម្រូវការកម្លាំងពលកម្ម ដូចជានៅខេត្តស្វាយរៀង កំពង់ចាម និងព្រះសីហនុជាដើម ដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជាការពង្រីកអគារបន្ថែមជាដើម ក្នុងនោះត្រូវការជំនាញផ្នែកដេរ ផ្នែកតុកាត់ ផ្នែកពិនិត្យគុណភាព និងអ្នកបកប្រែភាសាចិនជាដើម។
លោកប្រធានរដ្ឋបាលរូបនេះ បានបញ្ជាក់ថា ចំពោះប្រាក់ចំណូលប្រចាំខែ កម្មករនិយោជិត នឹងអាចទទួលបានចាប់ពីជាង ២០០ដុល្លារឡើងទៅ ឬឈានរហូតដល់ ១ពាន់ដុល្លារ ក្នុងមួយខែ ទៅតាមជំនាញ និងមុខតំណែង។ លោកបន្ថែមទៀតថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នឹងទទួលបានការបូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់ថ្លៃបាយ និងប្រាក់ស្នាក់នៅ និងធ្វើដំណើរជាដើម។
កម្មករ កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រមិនក្រោមរយៈពេល១០ឆ្នាំមកនេះ បានរៀបរាប់ឱ្យដឹងថា ការងារក្នុងវិស័យនេះធ្វើឱ្យពួកគាត់មានការរីកចម្រើនច្រើន ទាំងការងារ និងការរស់នៅដូចសព្វថ្ងៃនេះ ដោយសារមានប្រាក់ចំណូលទៀងទាត់ និងការងារធ្វើជាប់ជាប្រចាំ។ ពួកគាត់បានលើកឡើងស្រដៀងគ្នាទៀតថា ក្រៅពីប្រាក់ឈ្នួលដែលបើកទៀងទាត់នេះដែរ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដែលតែងតែដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ និងការផ្តល់នូវរបបសន្តិសុខសង្គម ជាពិសេសនៅពេលមានបញ្ហាសុខភាព គឺមិនអស់ប្រាក់នោះទេក្នុងការពិនិត្យ និងព្យាបាលជំងឺ តាមរយៈប័ណ្ណ ប.ស.ស. ។
ជាមួយគ្នានេះ ខណៈដែលកម្ដៅវិវាទព្រំដែន រវាងកម្ពុជា-ថៃ និងឈានដល់ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ភាគីថៃបន្ថែមទៀតនោះ កម្មករ កម្មការិនី បានអំពាវនាវទៅដល់ពលករខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃ អាចធ្វើការនៅក្នុងស្រុកវិញបាន ព្រោះថា បានរស់នៅជួបជុំគ្រួសារ ហើយប្រាក់ឈ្នួលក៏មិនខុសគ្នាច្រើនដែរ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាមានឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែង ពីក្រុមហ៊ុន សហគ្រាស និងរោងចក្រទូទាំងប្រទេសហើយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) កំពុងតែបន្តប្រមូលនូវឱកាសការងារពីបណ្តាក្រុមហ៊ុនតូច-ធំ សហគ្រាស និងរោចក្រ ចាស់ ថ្មីបន្ថែមទៀតសម្រាប់ត្រៀមជូនបងប្អូនប្រជាពលរដ្ឋជាពិសេសពលករខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់