ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងស្នើដល់មន្ទីរការងារ និងពេទ្យការងារបន្ថយការយកសេវាលើសៀវភៅការងារនិងការពិនិត្យសុខភាព
ស្វាយរៀង ៖ ពលរដ្ឋ និងពលករ វិលមកពីប្រទេសថៃ ក្នុងខេត្តស្វាយរៀង លោកស្រី ជា ផល្លា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានស្នើរដល់មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមគ្រូពេទ្យការងារពិនិត្យសុខភាព ជួយសម្រួលបន្ធូរបន្ថយយកសេវាលើសៀវភៅការងារ និងការងារពិនិត្យសុខភាព ខណៈដែលពលរដ្ឋ ក៏ដូចជាពលករ មកពីប្រទេសថៃប្រឈមនិង កង្វះលទ្ធភាពលើការផ្ដល់សេវាទាំង២ខាងលើ ។
ទាក់ទងទៅនិងតំណាងពលរដ្ឋនិងតំណាងពលករមកពីប្រទេសថៃបានស្នើសុំដល់មន្ទីរការងារឲ្យមានការបន្ធូបន្ថយសេវាលើសៀវភៅការងារ និងសេវាពិនិត្យសុខភាពលោកស្រី សុខឿន រីដា តំណាងមន្ទីរការងារ និងក្រុមគ្រូពេទ្យពិនិត្យសុខភាព បានបញ្ជាក់ថារឿងការយកសេវាទាំង២ខាងលើ កន្លងមកពិតជាមានការយកសេវាខ្ពស់បន្តិច ទាំងការងារធ្វើសៀវភៅការងារ និងការពិនិត្យសុខភាពកម្មករ តាមរយៈស្នើសុំឲ្យមានការបន្ធូរបន្ថយ លើវាទាំង២ខាងលើ ក្រុមការងារមន្ទីរនិងក្រុមការងារពិនិត្យសុខភាព ទទួលតាមសំណូមពរ និងពិចារណាត្រៀមបញ្ចុះតម្លៃជូនដល់ពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងផលលំបាករបស់ពលរដ្ឋនៅពេលខាងមុខ។
ទន្ទឹមនិងនោះដែរ ក្នុងនាមមន្ទីរ និងក្រុមគ្រូពេទ្យពិនិត្យសុខភាព លោកស្រីសុខឿន រីដា ក៏បានស្នើដល់កម្មករ និយោជិត ដែលមានបណ្ណ័ ប.ស.ស សូមមកទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យបូពារ ដែលមានទីតាំង ភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខណះដែលមន្ទីរពេទ្យនេះបានសហការជាមួយស្ថាប័នពាក់ពន្ធ័ក្នុងខេត្តដើម្បីផ្តល់សេវាព្យាបាល២៤ម៉ោងលើ២៤ម៉ោង ។ ដោយ ៖ ភា សារិទ្ធ
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់