ព័ត៌មាន
សម្ដេចធិបតី៖ ភាពមិនច្បាស់លាស់ និងប្រែក្រឡាស់ភ្លាមៗរបស់ថៃបង្កជាឧបសគ្គដល់ស្វែងរកដំណោះស្រាយពិតប្រាកដ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ភាពមិនច្បាស់លាស់ និងប្រែក្រឡាស់ភ្លាមៗរបស់ថៃបង្កជាឧបសគ្គដល់ស្វែងរកដំណោះស្រាយពិតប្រាកដជាមួយកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។
សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីធ្លាប់បានបញ្ជាក់រួចហើយថា កម្ពុជានៅតែបន្តគោលការណ៍ស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប៉ុន្តែឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ស្មើភាពគ្នា គោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក។ នេះគឺជាមូលដ្ឋាននៃទំនាក់ទំនងរបស់កម្ពុជាជាមួយនឹងមិត្តជិតខាង និងបណ្តាប្រទេសដទៃទៀត។
សម្ដេចធិបតីបានបញ្ជាក់ម្ដងហើយម្ដងទៀតចំពោះយន្តការដោះស្រាយបញ្ហាព្រំដែន រាជរដ្ឋាភិបាលប្រើប្រាស់អភិក្រម ចំនួនបី៖ ១. យន្តការបច្ចេកទេសទ្វេភាគី (JBC)៖ ជាដំណោះស្រាយចម្បងដំបូងគេបង្អស់ តាមរយៈគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ។ ២. យន្តការច្បាប់៖ ការប្រើប្រាស់ច្បាប់ដើម្បីគាំទ្រដល់ការដោះស្រាយតាមយន្តការបច្ចេកទេស។ នៅពេលដែលយន្តការបច្ចេកទេសទ្វេភាគីមិនអាចដោះស្រាយបាន ដូចជា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី យើងនឹងប្រើប្រាស់យន្តការអន្តរជាតិតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ និង៣. ក្នុងករណីដែលកំពុងដោះស្រាយ និងមានការឈ្លានពាន កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប និងការពារបូរណភាពទឹកដី៕ អត្ថបទ៖ វ៉ន ដារ៉ា

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់