ព័ត៌មាន
វិស័យឧស្សាហកម្មនឹងមានកំណើន ៧,៨% ក្នុងឆ្នាំ២០២៥ ហើយនិន្នាការនេះនិងផ្តល់កាលានុវត្តថ្មីៗដល់ MSMEs
ភ្នំពេញ ៖ កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ដោយក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ ជាងគេ ក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥, និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលបាននិងកំពុង តាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែង ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់ចេញ នូវវិធានការ ឆ្លើយតបមុតស្រួចលើគ្រប់វិស័យទាំងឡាយ សំដៅម្ខាង, រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម និងម្ខាងទៀត, ប្រែក្លាយ បញ្ហាប្រឈមនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព, ជាពិសេស សម្រាប់ការលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យមផ្ទាល់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ខណៈដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង, ដែលជំរុញ ដល់ការលើកស្ទួយ និងការឲ្យតម្លៃផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង ។ ការណ៍នេះ គឺជាកាលានុវត្ត ភាពមួយដ៏វិសេស សម្រាប់ការអភិវឌ្ឍសមត្ថភាព, ការធ្វើពិពិធកម្មផលិតផលក្នុងស្រុក, និងការពង្រឹងឧត្តមភាពប្រកួតប្រជែង របស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលនឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ច ជាតិ ។ ក្នុងបរិការណ៍នេះ, និយាយដោយឡែក, សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវខិតខំម្ចាស់ការ និងប្រឹងប្រែងក្ដាប់ឲ្យជាប់ នូវកាលានុវត្តភាព, ដោយត្រូវឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ, ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែងខាងមុខ ។
និយាយជារួម, រាជរដ្ឋាភិបាល ក៏នឹងបន្តពង្រឹងភាពប្រកួតប្រជែង, ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការកែលម្អ បរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល, ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារ សម្រាប់ពលកម្មដែលមានជំនាញ, ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឲ្យកាន់តែទូលំទូលាយជាដើម។ បញ្ហានេះ, កម្ពុជាបន្តទទួល កំណើនវិនិយោគពីបរទេសខ្ពស់ ហើយវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ជាងគេក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥។ និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃ បន្ថែមដែលកាន់តែមានសក្តានុពល។
ជុំវិញ MSMEs វិញ, យោងតាមសារលិខិត សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធទិវាជាតិ៖ “សហគ្រាសធុនមីក្រូ តូច និង មធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីកាន់តែធំធេង និងគន្លឹះក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈ ជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។” សារលិខិតក៏បានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យមថា បានធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុផ្លូវការកាន់តែច្រើន ដោយក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ជាង ១,៥ លាននាក់ បានបើកគណនីប្រើប្រាស់ QR និងម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមជាង ៨២មម៉ឺននាក់ បានទទួលសេវា ឥណទាន ស្មើនឹងជាងមួយភាគបីនៃប្រាក់កម្ចីសរុបក្នុងប្រព័ន្ធធនាគារ៕
អត្ថបទ៖ សុន រ៉ាឌី











-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ