ព័ត៌មាន
រដ្ឋបាលខណ្ឌដូនពេញ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៤ ឆ្នាំ២០២៥
ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីទទួលបាននៅមតិរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងបន្តអនុវត្ត។
នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដូនពេញ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាព លោក គឹម សេតារា ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ ,លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មន្រ្តីចម្រុះក្រោមឪវាទរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ មកពីតាមបណ្តាសង្កាត់ទាំង១១ក្នុងខណ្ឌផងដែរ នៅសាលប្រជុំសាលាខណ្ឌដូនពេញ។
លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក បានលើកឡើងថា មន្រ្តីអាជ្ញាធរខណ្ឌទាំង១១សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បញ្ហសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងមានមន្រ្តីប្រចាំការជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ បានទាន់ពេលវេលា នៅការងារសេវាសាធារណៈ ទុកកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធរទទួលបាន ដោះស្រាយជូនស្របតាមសំណូមពររបស់ប្រជាពលរដ្ឋ និងការងារអភិវឌ្ឍមូលដ្ឋាន ។
ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងថា អាជ្ញាធរមូលដ្ឋានត្រូវគៀងគរដល់ប្រជាពលរដ្ឋ មកចូលរួមក្នុងវេទិការសាធារណ ដើម្បីបានបញ្ចេញនៅបញ្ហា ដែលខ្លួនមានបញ្ហាសំណូមពរដល់អាជ្ញាធរជួយដោះស្រាយ។ និងសូមឲ្យអាជ្ញាធរយកចិត្តទុកដាក់ ពីបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ កុំឲ្យកើតឡើងមាន នូវរឿងដដែលៗ ត្រូវរកដំណោះស្រាយ ថាបញ្ហាណាមួយត្រូវដោះស្រាយបាន និងបញ្ហាណាមួយដោះស្រាយមិនបាន ដូច្នេះត្រូវបញ្ជូនទៅថ្នាក់លើដើម្បីចូលរួមដោះស្រាយជូនប្រជាពលរដ្ឋ។
ជាចុងក្រោយ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានទទួលយកនៅសំណូមពរ ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងវេទិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យខាងជំនាញនីមួយៗ ដោះស្រាយជូនប្រជាពលរដ្ឋ និងការរីកចំរើនក្នុងមូលដ្ឋានខណ្ឌទាំងមូល។ លោក អភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ជាពិសេសអាជ្ញាធរថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងសង្កាត់ ដែលជាអាណាព្យាបាលរបស់ពលរដ្ឋផ្ទាល់ ត្រូវយកចិត្តទុកដាក់ពីទុកលំបាករបស់ពលរដ្ឋ។ ប៉ុស្តិ៍រដ្ឋបាលត្រូវមើលពីសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាគ្រឿងញៀន ក្មេងទំន្មើង ជូនពលរដ្ឋ និងសង្កាត់ត្រូវបំរើពលរដ្ឋ ពីសេវាសាធារណៈឲ្យបានលឿនជូនពលរដ្ឋ៕
អត្ថបទ៖ កុម្ភៈ











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់