ព័ត៌មាន
សម្តេចតេជោ ណែនាំឲ្យក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មដកសញ្ជាតិជនណា ដែលគប់គិត ជាមួយបរទេសប្រឆាំងជាតិឯង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើការណែនាំទៅកាន់ឯកឧត្តម កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យធ្វើការពិចារណា និងសិក្សាដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិចំពោះជនណា ដែលបានគប់គិតជាមួយបរទេស ក្នុងគោលបំណងប្រឆាំងនឹងជាតិសាសន៍ខ្លួនឯង ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងមានក្តីក្តាំង លើច្បាប់អន្តរជាតិជាមួយចោរឈ្លានពានថៃនោះ។

ការស្នើរសុំអទៅកាន់ក្រសួងយុត្តិធម៌របស់សម្តេចប្រធានព្រឹទ្ធសភានេះ គឺបានធ្វើឡើងបន្ទាប់ពីក្រុមអគតិមួយក្តាប់តូច ដែលតែងតែទាមទារឲ្យរាជរដ្ឋាភិបាលធ្វើការបង្ហាញត្រា ឬភស្តុតាងនានាដែលកម្ពុជាប្តឹងទៅកាន់តុលាការឡាអេ លើសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី និងសារ ខ្លះរបស់ក្រុមប្រឆាំងទាំងនោះមានលក្ខណៈកាន់ជើងភាគីសត្រូវហើយបន្ទច់បង្អាក់ខ្មែរគ្នាឯងនោះ។
ក្នុងឱកាសអញ្ជើញអបអរសាទរ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គប្បីធ្វើការសិក្សាលើវិសោធនកម្មរដ្ឋធម្មនុញ្ញដកសញ្ជាតិជនជាតិខ្មែរទាំងឡាយណា ដែលចូលដៃចូលជើងជាមួយបរទេសប្រឆាំងប្រយោជន៍ជាតិឯង។ ផ្ញើសារពីខេត្តព្រះវិហារនោះដែរ សម្តេចតេជោក៏បានចោទជាសំណួរទៅកាន់ប្រជាពលរដ្ឋធ្វើការពិចារណា ឬវិនិច្ឆ័យផងដែរថា ពេលជាតិជួបបញ្ហា តើនរណានៅជាមួយជាតិឱ្យពិតប្រាកដ តើអ្នកសកម្មជនប្រឆាំងរូបណាចូលដៃជាមួយបរទេស(ថៃ)បំផ្លាញជាតិនោះ?។
ទាក់ទងនឹងការទាមទាររបស់ក្រុមប្រឆាំង ដែលឲ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាង និងត្រាអ្វីផ្សេង ៗទៀតដែលកម្ពុជាប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJនោះគឺមិនអាចទៅរួចនោះឡើយ ដោយបញ្ហានេះកម្ពុជាត្រូវតែគោរពនីតិវិធីរបស់តុលាការ ដោយមិនចែកចាយតាមការទាមទាររបស់ប្រឆាំងទាំងនោះឡើយ។ សម្តេច បានប្រាប់ទៅពួកប្រឆាំងទាំងនោះយ៉ាងខ្លាំងៗថា រឿងនេះ(បណ្តឹងកម្ពុជាប្តឹងទៅកាន់តុលាការឡាអេ) គឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំងនោះដើម្បីឲ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ៕ អត្ថបទបាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់