ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញតំបន់ជនបទ ឱ្យក្លាយជាតំបន់មានសក្តានុពលសេដ្ឋកិច្ច
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិ នៅតាមជនបទមានផ្លូវតភ្ជាប់ ក្នងគោលបំណងប្រែក្លាយជាតំបន់ជនបទសមាហរណកម្ម និងជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងការងារជួសជុលផ្លូវចំនួន២គម្រោង នៅខេត្តសៀមរាប និងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីឱ្យគ្រប់ ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានស្តារប្រទេសជាតិពីបាតដៃ ទទេ ឈានមកការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាក់ស្តែងការស្ថាបនាផ្លូវទាំងអស់នេះ គឺ ជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាពិតៗ។
ឯកឧត្តមឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ថ្លែងឱ្យដឹងថា ទាក់ទងគម្រោងផ្លូវ ទាំងពីរខាងលើរួមមាន៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៧ ៥០០ ម៉ែត្រ, ទទឹង ៧ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន, លូប្រអប់មុខពីរចំនួន ២ កន្លែង នៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប រួមជាមួយការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ៧៥០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់ សិល្បការ្យផ្សេងៗ នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ការងារនេះ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានយកចិត្ត ទុកដាក់បំផុត មិនថាការថែទាំផ្លូវ ឬការងារស្ថាបនាផ្លូវនោះឡើយ។
ក្នុងការចុះពិនិត្យនេះ, ឯកឧត្តម ជី ស៊ីថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, ដែលបានខិតខំប្រឹងប្រែង អនុវត្តសម្រេចតាមផែនការ ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ដែលនេះគឺជាការចូលរួមដ៏ធំធេង ជាមួយ រាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវនូវជនបទ និងក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានផងដែរ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម៕
អត្ថបទ៖ សុន រ៉ាឌី














-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់