ព័ត៌មាន
ស្នងការរាជធានីភ្នំពេញ៖ មធ្យោបាយសម្ភារ ប្រើប្រាស់របស់កងកម្លាំងត្រូវថែរក្សារឲ្យមានគុណភាព ដើម្បីឆ្លើយតបនៅពេលមានកិច្ចការងារចាំបាច់
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ខណៈនោះឯកឧត្តមស្នងការ ក៏បានណែនាំផ្នែកជំនាញដែលមានភារកិច្ចទទួលខុសត្រូវលើការងារគ្រប់គ្រងមធ្យោបាយសម្ភារ និងកន្លែងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស ត្រូវយកចិត្តទុកដាក់រៀបចំថែទាំឲ្យបានល្អនិង ឲ្យមានរបៀបរៀបរយ រួមទាំងសម្អាតអនាម័យជាប្រចាំ ផងដែរ ។
ឯកឧត្តមស្នងការ បញ្ជាក់បន្ថែមថាឲ្យមានការចាត់ចែងរៀបចំកែសម្រួលអគារស្នាក់នៅដោយបំពាក់ឧបករណ៍បរិក្ខាមួយចំនួនបន្ថែមទៀតបម្រើឲ្យការងារថែទាំមធ្យោបាយសម្ភារ របស់កងកម្លាំង និងកន្លែងស្នាក់នៅ ឲ្យបានកាន់តែសមរម្យ និងមានគុណភាពដើម្បីឆ្លើយតបនៅពេលមានកិច្ចការងារចាំបាច់ត្រូវប្រើប្រាស់កម្លាំង សម្ភារ មធ្យោបាយទាំងនោះធានាឲ្យបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ កុម្ភៈ











-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់