ព័ត៌មាន
ការផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជា និងធ្វើឱ្យវិនិយោគិន បានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែម
ភ្នំពេញ : វេទិកាផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជា និងធ្វើឱ្យវិនិយោគិន និងធុរជន បានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក្នុងវិស័យដែល កំពុងមានសក្តានុពល ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងម៉ាទ្បេស៊ី និងកម្ពុជា។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកម្មវិធីផ្គូផ្គង ធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវសេចក្តី សោមនស្សរីករាយ ដែលបានចូលរួមធ្វើបទបង្ហាញនាឱកាសនេះ និងបានថ្លែងអំណរគុណដល់សមាគមធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជា ដែល ការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចម៉ាទ្បេស៊ី-កម្ពុជានេះទ្បើង ដើម្បីឱ្យវិនិយោគិន និងធុរជន បានស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងម៉ាទ្បេស៊ីនិងកម្ពុជាផងដែររ។
ឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីស្ថានភាពវិនិយោគទូទៅនៅកម្ពុជា, របបលើកទឹកចិត្តប្រកបដោយភាពទាក់ ទាញ ក្រោមច្បាប់ស្តីពីវិនិយោគ ដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគ ក្នុង វិស័យអាទិភាពមួយចំនួន។
ឯកឧត្តម លឹម វិសាល ក៏បានលើកឡើងពីគម្រោងវិនិយោគធំៗរបស់ម៉ាឡេស៊ី ដែលបាននិងកំពុងប្រតិបត្តិការអាជីវម្ម នៅកម្ពុជា ប្រកបដោយជោគជ័យ និងបានគូសរំលេចពីចំណុចគន្លឹះមួយចំនួន ដែលធ្វើឱ្យកម្ពុជាក្លាយជា គោលដៅវិនិយោគដ៏លេច ធ្លោមួយ នៅអាស៊ីអាគ្នេយ៍ដូចជា កត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ការ តភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និង ក្នុងតំបន់ជាដើម។
ឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងពីឯកសារគតិយុត្តចំនួនពីរ ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការជួយ ទាក់ទាញការវិនិយោគ ម៉ាឡេស៊ីមកកម្ពុជា ទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសម៉ាទ្បេស៊ី ដើម្បីជំរុញ និងការការពារវិនិយោគ និងទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាទ្បេស៊ី ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ៕
អត្ថបទ៖ សុន រ៉ាឌី










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់