ព័ត៌មាន
ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
ប្រជាពលរដ្ឋ២០១គ្រួសារ ចំនួនបីឃុំ មានឃុំកោះចិន ឃុំកំពង់លួង និងឃុំវិហារលួង នៃស្រុកពញាឮ ខេត្តកណ្តាល សប្បាយចិត្តរីករាយ បានចូលជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ផលិត និងកែច្នែបានហើយ មានតម្លៃខ្ពស់ ងាយស្រួលរកទីផ្សារ ។
ពួកគាត់បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធទីស្នាក់ការរបស់សមាគមអ្នកផលិតចម្លាក់ប្រាក់ ស្ពាន់ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ពួកគាត់ និយាយថា ការប្រកបមុខរបរចម្លាក់ប្រាក់ ស្ពាន់នេះ ម្នាក់ៗជិត៣០ឆ្នាំ ហើយ ហើយការផលិត និងកែច្នៃជាលក្ខណៈគ្រួសារ និងរកទីផ្សារខ្លួនឯង ។ពួកគាត់ បានបន្តថា ចាប់តាំពីបានបង្កើត សមាគមអ្នកផលិតចម្លាក់ប្រាក់ ស្ពាន់នេះមក ពួកគាត់បានចូលជាសមាជិក ធ្វើឧ្យពួកគាត់ខិតខំផលិត និងកែច្នៃបន្ថែមទៀត ហើយពួកគាត់ក៏បានស្នើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជួយគាំទ្រការផលិតចម្លាក់ប្រាក់ ស្ពាន់នេះផងដែរ ។
ចំណែកឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាកថា ក្រសួងពាណិជ្ជកម្ម បាន សហការជាមួយក្រសួងពាណិជ្ជកម្ម ខេត្តកណ្តាល រៀបចំឯកសារចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ និងចុះបញ្ជី ម៉ាកសមូហភាពនៅក្រសួងពាណិជ្ជកម្ម បានរួចរាល់ហើយនាពេលថ្មីៗកន្លងមកនេះ ហើយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសមូហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល” នៅទីរួមខេត្តសៀមរាប រួចហើយ។
ឯកឧត្តម សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរយើង នឹងជួយគាំទ្រអស់គ្នា និងជួយផ្សព្វផ្សាយនិងការពារអភិរក្សទាំងអស់គ្នា ដើម្បីកូនចៅជំនន់ថ្ងៃក្រោយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះដោយមានការចូលរួមសហការពីថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម ខេត្ត និងអាជ្ញាធរមូលដ្ឋាន សមាគម បានចុះធ្វើបច្ចុប្បន្នភាពគ្រួសារដែលប្រកបមុខរបរចម្លាក់ប្រាក់ ស្ពាន់ក្នុងឃុំកោះចិន ឃុំកំពង់លួង និងឃុំវិហារលួង នៃស្រុកពញាឮ ដែលមានសរុបចំនួន ២០១ គ្រួសារ ក្នុងនោះមានសមាជិកចំនួន ៤៤៧នាក់ (ស្រី ២២៦នាក់) ជាមួយគ្នានេះផងដែរ ។ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់ បានដាក់ពាក្យស្នើសុំចូល ជាសមាជិកសមាគម មានចំនួន ១១៨គ្រួសារ ៕ អត្ថបទ ៖ Dy Paoyi-So Pros








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់