ព័ត៌មាន
កម្ពុជានឹងអនុវត្តគម្រោងទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ជាតំបន់ទេសចរណ៍គំរូ
កម្ពុជានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាតំបន់ទេសចរណ៍គំរូ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោ សម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត នៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់បណ្តាខេត្តដែលនៅជុំវិញ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ តំបន់ប្រាសាទសំបូរ ព្រៃគុក និងតំបន់ជុំវិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះថា បានណែនាំដល់ក្រុមការងារ ក្នុងការរៀបចំគម្រោងខាងលើ ដោយផ្ដោតសំខាន់លើផលិតផលទេសចរណ៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងត្រូវគិតគូរពីការវិនិយោគរកប្រាក់ចំណូល ដើម្បីបែងចែកផល ដែលទទួលបានដល់ប្រជាពលរដ្ឋសហគមន៍ក្នុងគោលដៅធានានូវបរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាទស្សនទាន នៃការកែសម្រួលឡើងវិញ ដោយផ្ដោតលើចំណុចស្នូលប្រាសាទសំបូរព្រៃគុក ចំណែកផែនការរៀបចំតំបន់ជុំវិញ ត្រូវគិតគូរអាទិភាពចំណុចដែលហុចផលរហ័ស និងប្រើប្រាស់ថវិកាតិចជាអាទិភាពបន្ទាប់ ដែលជាផែនការរយៈពេលវែង ដែលត្រូវសិក្សាឱ្យបានលម្អិត ព្រមទាំងរកដៃគូនិងវិស័យឯកជនចូលរួមវិនិយោគផងដែរ។ ជាមួយគ្នានេះ ក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ត្រូវគិតគូរកែសម្រួល Brand Name ឬ Motto ដែលមានលក្ខណៈពិសេស និងសមស្របសម្រាប់យុទ្ធនាការផ្សព្វផ្សាយ, មាតិកា, យន្តការផ្សព្វផ្សាយ ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងអភិវឌ្ឍជំនាញទេសចរណ៍ទៅតាមកម្រិត ជាពិសេសការបណ្តុះ បណ្ដាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានផ្ដល់នូវការណែនាំ ដល់រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងមូលដ្ឋាន នៃភាពទាក់ ទាញទេសចរណ៍ ដោយផ្ដោតសំខាន់ជារួមលើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនីនិង អ៊ិនធឺណិត ដែលជាតម្រូវការចាំបាច់របស់ភ្ញៀវទេសចរ មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។ ទន្ទឹមនេះ ក៏ត្រូវគិតគូររៀបចំមជ្ឈមណ្ឌលព័ត៌មាន សម្រាប់បង្ហាញវីដេអូពីប្រវត្តិសំខាន់ៗ ទាក់ទងនឹងប្រវត្តិសាស្ត្រចេនឡា និងប្រាសាទ ក៏ដូចជាតំបន់ជុំវិញ ជូនភ្ញៀវទេសចរ មុននឹងចូលទស្សនាប្រាសាទ និងរៀបចំកន្លែងចំណត និងសេវាផ្សេងៗទៀតឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ក្រុមការងារ លើការរៀបចំយន្តការប្រតិបត្តិ ដើម្បីអនុវត្តគម្រោង ខាងលើ និងការរៀបចំនូវវិធានការគន្លឹះជាចង្កោមមុនក្រោយ និងផែនការសកម្មភាព ដើម្បីឱ្យទទួលបានលទ្ធផលជាក់ស្ដែង៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់