ព័ត៌មាន
កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង ដាក់រថយន្តស្ទូច និងសាឡាង ទាញយកសម្រាស់ចេញពីទន្លេសាប
កំពង់ឆ្នាំង៖ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានដាក់រថយន្តស្ទូច និងសាឡាង ទាញយកសម្រាស់ចេញពីទន្លេសាបជាច្រើនកន្លែង ក្រោយពីការប្រើប្រាស់កម្លាំងកងទ័ព មិនអាចទាញយកសម្រាស់ទាំងនោះចេញពីទន្លេសាបបាន។ លោកឧត្តមសេនីយ៍ត្រី អុំ សុភា មេបញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង បានអោយដឹងថា ថ្នាក់ដឹកនាំបានអោយអនុវត្តវិធានការនេះ ចាប់ពីថ្ងៃនេះតទៅ ហើយលោកឧត្តមសេនីយ៍ត្រី ហាមមិនអោយជនសង្ស័យទាំងឡាយដាក់សម្រាស់ ឬប្រព្រឹត្តបទល្មើសនេសាទទៀតឡើយ។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តថា៖ ដោយសារកន្លងមក ការបង្ក្រាបបទល្មើសសម្រាស់នៅក្នុងខេត្តកំពង់ឆ្នាំង មិនអាចយកសម្រាស់ទាំងអស់ចេញពីក្នុងទឹកទន្លេសាបបាន ម្លោះហើយថ្នាក់ដឹកនាំ បានសំរេចផ្តល់នូវរថយន្តស្ទូច១គ្រឿង និងសាឡាងដឹក១គ្រឿង ដើម្បីចេញប្រតិបត្តការបង្ក្រាបបទល្មើសនេសាទ(សម្រាស់) នេះអោយអស់ ដោយមិនត្រូវទុកនៅក្នុងទឹកទន្លេសាបទៀតឡើយ។ កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង បានយករថយន្តស្ទូច និងសាឡាងនេះទៅស្ទូចយកសម្រាស់នៅចំណុចប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង បាន២ថ្ងៃហើយ និងស្រង់បានសម្រាស់ជាច្រើនមែក ដែលជនសង្ស័យបានទម្លាក់ចូលទឹកទន្លេកាលពីរដូវប្រាំងកន្លងមក។ ការស្រង់សម្រាស់ចេញដោយប្រើប្រាស់រថយន្តស្ទូច និងសាឡាងនេះ នឹងត្រូវធ្វើរយៈពេល៦ខែ ហើយត្រូវប្រតិបត្តការជារៀងរាល់ថ្ងៃផងដែរ។ ដោយឡែកបទល្មើសនេសាទផ្សេងៗទៀត នៅតែមានជនសង្ស័យលួចដាក់ជាបន្តបន្ទាប់ តែត្រូវកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៅតាមអង្គភាពផ្សេងទៀត កំទេចជារៀងរាល់ថ្ងៃ។
ប្រជានេសាទលក្ខណៈគ្រួសារ បានអោយដឹងថា៖ កាលពីរដូវបិទនេសាទឆ្នាំកន្លងទៅ មិនឃើញមានត្រីដូចរដូវបិទនេសាទឆ្នាំនេះទេ។ ឆ្នាំនេះ ឃើញមានពងត្រីនៅតាមស្មៅ និងដើមឈើ ហើយការនេសាទតិចតួចរបស់ប្រជានេសាទក៏ទទួលបានផលត្រីគ្រាន់បើជាងឆ្នាំទៅ។ ពួកគាត់បានសំណូមពរដល់កម្លាំងកងទ័ព កម្លាំងជលផល អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមបន្តបង្ក្រាបបទល្មើសនេសាទតទៅទៀត ជាពិសេសកុំអោយកើតមានបទល្មើសសម្រាស់នេះអោយសោះ ព្រោះជាគ្រោះថ្នាក់ធំដល់មច្ឆាជាតិ និងអាចផុតពូជត្រីផងដែរ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ទិន្នផលត្រីក្នុងឆមាសទី១ឆ្នាំ២០២៥នេះទទួលបានជាង២៥ពាន់តោន កើនជាង៣ពាន់តោនលើសឆមាសទីឆ្នាំ២០២៤។ កត្តាដែលនាំអោយកើនឡើងនេះ ដោយសារមានការសហការបង្ក្រាបបទល្មើសនេសាទពីកម្លាំងកងទ័ព ជំនាញរដ្ឋបាលជលផល រួមនិងអាជ្ញាធរឃុំស្រុកខេត្ត៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ