ព័ត៌មាន
ពលរដ្ឋមើលឃើញពីស្ថិរភាពលើការផ្គត់ផ្គង់តម្រូវការនានាស្របពេលដែលកម្ពុជាបញ្ឈប់ការនាំចូលពីថៃ
ប្រជាពលរដ្ឋបានបង្ហាញជាការជឿជាក់លើរាជរដ្ឋាភិបាលយ៉ាងមុតមាំក្នុងការផ្គត់ផ្គង់តម្រូវការនានាដោយមានស្ថិរភាព និងពុំចាំបាច់នាំចូលពីប្រទេសថៃ ដូចគ្រាកន្លង។ ពលរដ្ឋមើលឃើញថា ក្រោយកម្ពុជាសម្រេចបញ្ឈប់ការទិញអគ្គិសនី អ៊ីនធឺណិត បិទការនាំចូលបន្លែ ផ្លែឈើ និងបិទការនាំចូលប្រេងឥន្ធនៈពីប្រទេសថៃ កម្ពុជានៅតែអាចមានលទ្ធភាពរក្សាបានប្រក្រតីភាពសង្គម រក្សាបាននូវភាពគ្រប់គ្រាន់ ក៏ដូចជាស្ថិរភាពតម្លៃដូចដើមគ្មានអ្វីប្រែប្រួលនោះទេ។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ បង្ហាញនូវភាពពេញចិត្តជាខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឈប់ទិញអគ្គិសនី អ៊ីធឺណិត បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ ក៏ដូចជាឈប់ចាក់បញ្ចាំងភាពយន្តថៃ នៅតាមកញ្ចក់ទូរទស្សន៍ មួយរយៈមកនេះ។ ប្រជាពលរដ្ឋមើលឃើញពីឧត្តមគតិរបស់ប្រមុខរាជរដ្ឋាភិបាល ដែលសម្រេចបញ្ឈប់ការទិញ បញ្ឈប់ការនាំចូលពីថៃ ក្នុងនាមជាប្រទេសមានឯករាជ្យភាព មិនរស់រណប ឬក្រោមការគាបសង្កត់ ការគំរាមគរបស់ប្រទេសណាមួយ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មើលឃើញថា ដំណើរការសង្គមប្រចាំថ្ងៃ ក្រោយកម្ពុជាសម្រេចបញ្ឈប់ការនាំចូលពីប្រទេសថៃ គឺកម្ពុជានៅតែមានភាពប្រក្រតី គ្មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ ពួកគាត់ថា កម្ពុជាយើងមានភាពម្ចាស់ការ អាចផ្គត់ផ្គង់តម្រូវការនាៗគ្រប់គ្រាន់ និងមានប្រភពនាំចូលផ្សេង ក្រៅពីប្រទេស ថៃ។
ពាក់ព័ន្ធនឹងរឿងទាំងនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីម្សិលម៉ិញបានស្នើនិងផ្ដាំទៅរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីពេលនេះតទៅ ឈប់ទិញដាច់ខាតអគ្គិសនី អ៊ីនធឺណែត ប្រេងឥន្ធនៈ ឧស្មន័ ក៏ដូចជាឈប់ចាក់ភាពយន្តថៃ។ ការប្រកាសរបស់សម្ដេច គឺដើម្បីបង្កានាពេលខាងមុខមានបញ្ហាជាមួយគ្នា គែនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។ សម្ដេចតេជោ ក៏បានបញ្ជាក់ជាថ្មីផងដែរ គ្មានការចរចចារទ្វេភាគីជាមួយភាគីថៃនោះទេ លើការងារបើកច្រកព្រំដែន ព្រោះភាគីថៃ ជាអ្នកបិទច្រកព្រំដែនដោយឯកតោភាគី៕អត្ថបទ៖ គឹមហុក
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត