ព័ត៌មាន
អាជ្ញាធរស្រាយបំភ្លឺ ជុំវិញការចោទប្រកាន់ថាយកទីធ្លារមុខសាលាសង្កាត់អូរឬស្សី៤ ជាកន្លែងផ្ញើរម៉ូតូ
ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមជុំវិញ ការលើកឡើងថា អាជ្ញាធរបានយកទីធ្លារមុខសាលាសង្កាត់អូរឬស្សីទី៤ជាកន្លែងសម្រាប់ទទួលបញ្ញើរម៉ូតូរបស់ប្រជាពលរដ្ឋរួចមក លោកចៅសង្កាត់ បានចេញមុខសូមធ្វើសេចក្តីស្រាយបំភ្លឺ ។
លោកអៀង សុខឃីម ចៅសង្កាត់អូរឬស្សីទី៤ នៃរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ លោកទទួលយក និងទទួលស្គាល់ថា ពិតជាមានការយកម៉ូតូមកសុំផ្ញើរពីសំណាក់បងប្អូនពលរដ្ឋនៅក្បែរៗសាលាសង្កាត់ ដោយពួកគាត់មានលំនៅឋាននៅខាងលើអាគារ ទើបមិនមានទីតាំងសម្រាប់ផ្ញើរនៅពេលយប់ ។ បញ្ញើរម៉ូតូ ដោយសុំការយោគយល់ជាមួយអាជ្ញាធរនោះ គឺពលរដ្ឋសុំតែពេលយប់នោះទេ លុះព្រឹកឡើងពួកគាត់បានមកទទួលម៉ូតូយកទៅវិញហើយ ដើម្បីចេញទៅធ្វើការងារ និងប្រកបរបររកស៊ីទទួលទានរៀងៗខ្លួន ។
លោកចៅសង្កាត់លើកឡើងបន្ថែមថា ៖ ជារៀងរាល់យប់ឡើង ក្រុមការងារមន្ត្រីរបស់លោក រួមទាំងប្រជាការពារ តែងដាក់វេណប្រចាំការដើម្បីធ្វើការល្បាតសភាពការណ៍សន្តិសុខ ដូច្នោះហើយតែងមានកម្លាំងប្រចាំការជានិច្ចនៅសាលាសង្កាត់ ។ ស្របពេលមានកម្លាំងនៅប្រចាំការនោះ ទើបអាជ្ញាធរបានទទួលយល់យោគដល់បងប្អូនពលរដ្ឋអ្នកមានលំនៅឋានក្បែរតំបន់នោះ ( ជាន់លើ ) ប្រមាណបួនដប់ម៉ូតូប៉ុណ្ណោះ អនុញ្ញាត្តិឱ្យផ្ញើរនៅទីកន្លែងមុខទីធ្លារសាលាសង្កាត់ ដោយមិនមានការបង្ខិតបង្ខំថ្លៃសេវាផ្ញើរនោះឡើយ តែពលរដ្ឋឱ្យគ្រាន់ហូបកាហ្វេគុយទាវតិចតួច គ្រាន់ជាទឹកចិត្តរបស់ពួកគាត់ប៉ុណ្ណោះ ។
លោកបន្ថែមថា ៖ ទីតាំងទីធ្លារមុខសាលាសង្កាត់តូចណាស់ មិនដល់៥ម៉ែត្រផង តើមានហេតុផលអី ដែលអាជ្ញាធរត្រូវយកទីតាំងសម្រាប់បម្រើប្រជាពលរដ្ឋ ហើយយកទៅប្រើប្រាស់ជាផលប្រយោជន៍ឯកជនផ្ទាល់ខ្លួននោះ ។ ហើយទឹកចិត្តតិចតួចរបស់បងប្អូនពលរដ្ឋ ដែលផ្ញើរម៉ូតូនោះ ក៏មិនបានចូលមកបានជាផលចំណេញអ្វីដល់សង្កាត់នោះដែរ គ្រាន់តែបានបងប្អូនប្រជាការពារល្បាតយប់ឡើងហូបកាហ្វេប៉ុណ្ណោះ គ្មានធំដុំ ឬជាដុំកំភួនអីនោះទេ ។
ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើបញ្ញើរ ក៏បានចេញមកបញ្ជាក់ថា ៖ ពួកគាត់ម្នាក់ៗ មានលំនៅឋាននៅអាគារជាប់ៗនោះ ហើយការរស់នៅនៅជាន់លើ ពុំមានកន្លែងដាក់ម៉ូតូឡើយ ទើបពួកគាត់សុំការយោគយល់ពីអាជ្ញាធរ ព្រោះតែមើលឃើញថាមានទីធ្លារតិចតួចសម្រាប់ដាក់ផ្ញើរបាន ។ ពួកគាត់បន្តថា ៖ បើដាក់នៅកន្លែងផ្ញើរផ្សេង គឺឆ្ងាយគួរសម ទើបពិបាកសម្រាប់ពួកគាត់ចេញចូលផ្ទះយប់ព្រលប់ ទើបសម្រេចសុំការធ្វើបញ្ញើរជាមួយអាជ្ញាធរនៅពេលយប់ ដោយជូនលុយកាក់តិចតួច១ពាន់ ឬ២ពាន់ ឬក៏ទឹកចិត្តជានំនែកផ្លែឈើតិចតួចជាដើម ដោយមិនមានការបង្ខិតបង្ខំពិតម្លៃផ្ញើរនោះទេ ៕ កុម្ភះ








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត