ព័ត៌មាន
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើ វិស័យឧស្សាហកម្មមានចំនួនច្រើនជាងគេ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាមេរិក ដោយគម្រោងទាំងនោះនិងអាចបង្កើតការងារបានចំនួនប្រមាណ ២ ពាន់ កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។
ជុំវិញគម្រោងដែលបានស្នើចុះបញ្ជីខាងលើនេះ ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មចំនួន៥ គម្រោងរួមមាន៖ ការ បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិក និងលោហធាតុ, ផលិតឧបករណ៍លើក ដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនី និងគ្រឿងអគ្គិសនីសម្រាប់ប្រើ ប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១ គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន ១ គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។
សូមបញ្ជាក់ថា ទាក់ទិនការខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគនៅតំបន់ផ្សេងៗគ្នារួមមាន៖ គម្រោងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ៕អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ