ព័ត៌មាន
កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង
ស្វាយរៀង ៖ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញតួលេខនៃការធ្លាក់ចុះខ្លាំងនូវបទល្មើស នានារយៈពេលចុងក្រោយនេះ ដោយសារការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កងកម្លាំងនគរ បាលស្រុកនេះ ។
វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញអំពីការងារការ ពារសន្តិសុខសង្គម បង្ក្រាបបទល្មើសផ្សេងៗ ដើម្បីថែរក្សាស្ថេរភាពសន្តិសុខសង្គមជូនពលរដ្ឋ ក្នុងរយៈ ពេល៦ខែ ឆ្នាំនេះ គឺកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានធ្វើការបង្ក្រាបបទល្មើសបានចំនួន២០ ករណី។
លោកបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសចំនួន២០ករណី រួមមានបទល្មើសមជ្ឈិមចំនួន១៥ ករណី និងបទល្មើសឧក្រិដ្ឋ ចំនួន៥ករណី ឃាត់ខ្លួនមនុស្សបានចំនួន២៤នាក់ បើប្រៀបធៀបនឹងរយៈ ពេល៦ខែ ក្នុងឆ្នាំ២០២៤ បទល្មើសនៅក្នុងស្រុក បានថយចុះចំនួន៧៥ភាគរយ ។
វរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើឱ្យមូលដ្ឋាន ស្រុកស្វាយជ្រំមានសុវត្ថិភាព មានសន្តិសុខល្អ បង្កលក្ខណៈល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕
អត្ថបទ៖ ភា សារិទ្ធ
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត