ព័ត៌មាន
ប្រតិភូសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនកងទ័ពឈរជើង នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង និងវីរៈយុទ្ធជនជួរមុខ ដែលមានភាពអង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ។
ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ពី សំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់ថា ការចុះមកដល់ព្រំដែនដោយផ្ទាល់នាពេលនេះ គឺជាសក្ខីភាពនៃការ បង្ហាញពីចំណងសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយនាំមកនូវការគោរព ការគាំទ្រ និងការលើកទឹកចិត្តដែលចេញពីឆន្ទៈស្នេហាជាតិ ឈរលើស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ជូនចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្ដិសុខរបស់ប្រទេសជាតិទាំងមូល ជាពិសេសការពារទឹកដីពីការឈ្លានពានខុសច្បាប់របស់ខ្មាំងសត្រូវ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឥតងាករេ ចំពោះគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ជាពិសេសចំណាត់ការប្រកបដោយភាពច្បាស់លាស់ និងហ្មត់ចត់បំផុត របស់សម្ដេច ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែនកម្ពុជាថៃ ទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ និងតាមគ្រប់មធ្យោបាយ ទាំងយន្ដការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីការពារបូរណភាពទឹកដី កម្ពុជា។
អំណោយដែលបាននាំយកទៅជូនកងទ័ពរួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន គិតជាទឹកប្រាក់សរុបចំនួន ៣៧០លានរៀល ដែលជាការរួមចំណែកជួយសម្រាលបន្ទុក និងលើកទឹកចិត្តដល់កងទ័ពទាំងអស់ឱ្យបន្តបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តការពារជាតិមាតុភូមិ៕










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត