ព័ត៌មាន
វិស័យឯកជនសាទរ ចំពោះការទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជារបស់សហរដ្ឋអាមេរិក
ភ្នំពេញ : វិស័យឯកជនសាទរ ចំពោះការទម្លាក់អត្រាពន្ធបដិកាលើការនាំចូលទំនិញកម្ពុជារបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យកម្ពុជាមានការ ប្រកួតប្រជែងជាមួយបណ្តាប្រទេសអាស៊ាន និងពង្រឹងដល់ការនាំចេញទៅកាន់បណ្តាប្រទេសដែលជាដៃគូ ជាពិសេសជំរុញដល់ការធ្វើ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV ស្តីពីការសម្រេចទម្លាក់អត្រាពន្ធបដិកា ១៩ ភាគ រយ សម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក នេះថា ជុំវិញការទម្លាក់អត្រាពន្ធបដិកានេះ ក្នុងនាមអ្នកឧកញ៉ា តំណាងឱ្យសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានថ្លែងនូវការសាទរយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលបានទម្លាក់ពន្ធបដិកា ពី ៤៩ ភាគរយ រហូតមកដល់ ១៩ ភាគរយ, ដែលតាមរយៈនេះ នឹងឲ្យកម្ពុជាអាចប្រកួតប្រជែងបាន ជាពិសេសប្រទេសនៅក្នុងអាស៊ាន។
ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ក៏បានថ្លែងនូវការសាទរផងដែរ លើលទ្ធផលអត្រាពន្ធនេះ។ ឯកឧត្តមបន្តថា ចំពោះការសម្រេចបានសមិទ្ធផលថ្មីមួយនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះឡើយ គឺដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ទើបកម្ពុជាយើងសម្រេចបានផ្លែផ្កាគួជាទីមោទនៈ។
ជុំវិញពន្ធបដិកា, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ បានបញ្ជាក់នៅថ្ងៃម្សិល មិញនេះថា ទាក់ទិនអត្រាពន្ធបដិកានេះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានតម្លើង ៤៩ ភាគរយ, និងមកដល់ នៅថ្ងៃទី៧ ខែកក្តដា សហរដ្ឋអាមេរិកបានទម្លាក់មកនៅ ៣៦ ភាគរយ ហើយមកដល់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ នេះ កម្ពុជា ទទួលបានអត្រាពន្ធបដិកាពីសហរដ្ឋអាមេរិក នៅត្រឹម ១៩ ភាគរយប៉ុណ្ណោះ ក្នុងនោះបើធៀបពីការតម្លើងដំបូង មកដលពេលនេះ ឃើញថា អត្រាពន្ធនេះបានធ្លាក់ក្នុងរង្វង់ ៣០ ពិន្ទុ ដែលជាអត្រាច្រើនជាងគេនៅលើពិភពលោក។
ចំណែកពន្ធបដិកាដែលកម្ពុជាព្រមព្រៀងជាមួយសហរដ្ឋអាមេរិកវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងឱ្យដឹងថា ចំពោះ ទំនិញជាង ១១ពាន់បន្ទាត់គយ ត្រូវបានកម្ពុជាទម្លាក់មកដល់ ០ ភាគរយ (សូន្យភាគរយ) សម្រាប់ការនាំចូលទំនិញពីសហរដ្ឋ- អាមេរិកមកកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងផងដែរថា ការធ្វើពាណិជ្ជកម្មគឺពឹងផ្អែកទៅលើតម្រូវការ លើការជំរុញផ្លាស់ប្តូរទំនិញទៅវិញទៅមក ជាក់ស្តែងការទម្លាក់អត្រាពន្ធនាំចូលទំនិញរបស់សហរដ្ឋអាមេរិកនាពេលនេះ គឺជាការលើកទឹកចិត្តដល់ការធ្វើពាណិជ្ជកម្មភាពជាដៃគូរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត បន្តថា ទោះបីកម្ពុជាបាត់បង់អត្រាពន្ធគយ ក៏កម្ពុជានៅតែទទួលបានអត្ថប្រយោជន៍ដូចជា ពន្ធអាករតម្លៃបន្ថែម (VAT), ពន្ធអាករ ពិសេស និងពន្ធប៉ាតង់ជាដើម៕
អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង