ព័ត៌មាន
ឯកឧត្តម ខូយ រីដា ជួបសំណេះសំណាលជាមួយពលករក្នុងក្រុងពោធិ៍សាត់ ដែលទើបត្រឡប់មកពីប្រទេសថៃ
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្បៀងព្រមទាំងថវិកា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ដែលជាពលករ ទើបត្រឡប់មកពីប្រទេសថៃចំនួន៥២៤នាក់។ ពិធីសំណេះសំណាលនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា មានប្រសាសន៍លើកឡើងថា ថ្ងៃនេះពិតជារីករាយដោយបានជួបជាមួយបងប្អូនដែលត្រឡបមកពីថៃ ហើយទន្ទឹមនិងភាពរីករាយនេះ គឺយើងមានភាពក្រៀមក្រម ទុក្ខសោក នឹងឃើញទៅដល់វីរកងទ័ពរបស់យើងដែលបានបាត់បង់ជីវិតដើម្បីការពារទឹកដីកម្ពុជាជាទីស្រលាញ់របស់យើងទាំងអស់គ្នា នឹកឃើញទៅដល់ប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយមិនដឹងខ្លួនថាបានសាងកំហុសអ្វីសោះ ហើយពិតជាក្រៀមក្រមដោយយើញបងប្អូនប្រជាពលរដ្ឋច្រើនម៉ឺននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចោលផ្ទះសម្បែង សិស្សានុសិស្សជាច្រើនម៉ឺននាក់ត្រូវផ្អាកការសិក្សា និងបួងសួងឲ្យទាហានខ្មែរដែលថៃចាប់ទៅ ឆាប់បានត្រឡបមកមាតុភូមិវិញ ដែលទាំងនេះបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីទៅជាតម្លៃពិត នៃសន្តិភាព។ ឯកឧត្តម ខូយ រីដា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ហើយកន្លងមក សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជា កម្សត់ណាស់ទៅហើយ ខណៈពីអតីតកាលកម្ពុជា ខ្វះការងារធ្វើ ប៉ុន្តែបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សម្បូរការងារធ្វើច្រើនកន្លែង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ។ «យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការនៅប្រទេសត្រូវតែវិលចូលប្រទេសកំណើតវិញ ហើយពេលវេលានេះជាពេលដែលស័ក្តិសមបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រេចចិត្តវិលមកប្រទេសរបស់ខ្លួនវិញ»។ ខណៈបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺមិនងាយនឹងដោះស្រាយបញ្ចប់នោះទេ ត្រង់ចំណុចនេះនៅពេលមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរម្តងៗ គឺការប្រមាថម៉ាក់ងាយមកលើបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅប្រទេសថៃ ក៏បានកើតមានជាញឹកញាប់ផងដែរ។
ឯកឧត្តម ខូយ រីដា បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការប្រឹងប្រែងរបស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានជំរុញ និងអូសទាញអ្នកវិនិយោគ ឲ្យមកបង្កើតរោងចក្រជាបន្តបន្ទាប់នៅក្នុងខេត្តពោធិ៍សាត់ ដែលកំពុងផ្តល់ការងារ និងត្រូវការកម្លាំងពលកម្មបន្ថែមជាច្រើនពាន់នាក់ មានដូចជារោចក្រដំឡើងរថយន្តFord រោងចក្រកាត់ដេរ រោងចក្រផលិតនិងបង្គុំបរិក្ខាអគ្គិសនី រោងចក្រគ្រឿងអេឡិចត្រូនិចមីនីបៀររបស់ជប៉ុន និងរោងចក្រផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានោះក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍របស់ប័ណ ប..ស.ស ហើយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាច្រើនជំនាញ ដល់យុវជន ១លាន៥សែននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ដោយរដ្ឋ ជាអ្នកឧបត្ថម្ភប្រាក់ដល់ពួកគេផងដែរ៕
-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ